គណនីសន្សំអាជីវកម្ម

គណនីសន្សំអាជីវកម្មរបស់ធនាគារ ស្ថាបនា ផ្ដល់ជូនក្រុមហ៊ុនរបស់លោកអ្នកដែលមានគណនីដំបូងនូវចំនួនទឹកប្រាក់ ៥០០ដុល្លារអាមេរិក (២.០០០.០០០រៀល) ដើម្បីមានឱកាសទទួលបានអត្រាការប្រាក់ពីប្រាក់បំរុងទុករបស់លោកអ្នកពីចំនួនទឹកប្រាក់ចាប់ពី ១០.០០០ ដុល្លារអាមេរិកឡើងទៅ។ ជាមួយនឹងភាពងាយស្រួលក្នុងការដាក់ប្រាក់ និងការដកប្រាក់។
លោកអ្នកអាចបើកគណនីសន្សំអាជីវកម្មបានជាមួយប្រាក់រៀល ឬ  ប្រាក់ដុល្លាអាមេរិក។

លក្ខណៈពិសេស​

រូបិយប័ណ្ណ

ប្រាក់ដុល្លារអាមេរិក

ប្រាក់រៀល

ប្រាក់បើកគណនីដំបូង

៥០០ ដុល្លារអាមេរិក២.០០០.០០០ រៀល

សមតុល្យអប្បបរមា

៥០ ដុល្លារអាមេរិក២០០.០០០ រៀល

អត្រាការប្រាក់

≤១០.០០០ ដុល្លារអាមេរិក – ០%
> ១០.០០០ ដុល្លារអាមេរិក – ០,២៥%
≤៤០.០០០,០០០ រៀល – ០ %
>៤០.០០០,០០០ រៀល – ០,៧៥%

ការទូទាត់ការប្រាក់

ការប្រាក់ត្រូវបានកើនឡើងជារៀងរាល់ថ្ងៃ និងទូទាត់ជារៀងរាល់ឆមាសទៅក្នុងគណនីរបស់លោកអ្នក

សម្គាល់៖  

* សម្រាប់អតិថិជនសាជីវកម្មតែប៉ុណ្ណោះ (លើកលែងតែស្ថាប័នហិរញ្ញវត្ថុ)។

អត្ថប្រយោជន៍

លក្ខខណ្ឌ

  • វិញ្ញាបនប័ត្រចុះបញ្ជីក្រសួងពាណិជ្ជកម្ម 
  • អនុស្សរណៈ និងលក្ខន្តិកៈ
  • លិខិតអនុញ្ញាតប្រកបអាជីវកម្មពីក្រសួងពាក់ព័ន្ធនិងអាជ្ញាធរ (ប្រសិនបើតម្រូវឲ្យមាន) ឬ លិខិតអនុញ្ញាតអោយដំណើការពីក្រសួងដែលពាក់ព័ន្ធនិងអាជ្ញាធរ  (ប្រសិនបើតម្រូវឲ្យមាន)
  • សេចក្តីសម្រេចពីប្រធានក្រុមហ៊ុនប្រឹក្សាភិបាលរបស់ក្រុមហ៊ុនសម្រាប់បើកគណនី
  • លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណរបស់ប្រធានក្រុមប្រឹក្សារបស់អង្គការ ម្ចាស់ហ៊ុន និងហត្ថលេខាអនុម័ត
  • លិខិតតំណាង ឬលិខិតផ្តល់សិទ្ធិ 
  • បណ្ណពន្ធប៉ាតង់ប្រកបអាជីវកម្ម
  • ឯកសារចុះបញ្ជីផ្សេងៗ (ប្រសិនបើមាន)

របៀបបើកគណនី

សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ +855 (0) 23/81 999 010 ឬ​ អ៊ីម៉ែលcustomercare@remove-this.sathapana.com.remove-this.kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ

សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។

សម្រាប់ព័ត៌មានលម្អិត សូមចុចទីនេះ