ថ្ងៃឈប់សម្រាកជាតិសម្រាប់ឆ្នាំ ២០២២
ថ្ងៃធ្វើការរបស់យើងខ្ញុំគឺចាប់ពីថ្ងៃចន្ទ័ ដល់ ថ្ងៃសុក្រ ពីម៉ោង ០៨.០០ ព្រឹក ដល់ ម៉ោង ០៤.០០ ល្ងាច លើកលែងថ្ងៃឈប់សម្រាកបុណ្យជាតិ។ ដោយឡែក សាខាផ្សារអ៊ីអនម៉លពីរ បើកប្រតិបត្តិការជារាងរាល់ថ្ងៃរួមទាំងថ្ងៃបុណ្យជាតិផងដែរ ចាប់ពីម៉ោង ០៨.០០ ព្រឹក រហូតដល់ ម៉ោង ០៩.០០ យប់។ ប្រសិនបើលោកអ្នកមានបំណងចង់ធ្វើប្រតិបត្តិការធនាគារនៅថ្ងៃឈប់សម្រាក ឬ នៅថ្ងៃចុងសប្តាហ៍ សូមអញ្ជើញទៅកាន់សាខាអ៊ីអនម៉លពីរ ឬ ប្រើប្រាស់កម្មវិធី Sathapana Mobile ឬ សេវាធនាគារតាមរយៈ iBanking ឬ សេវាម៉ាស៊ីនអេធិអឹម ដែលអនុញ្ញាតិឱ្យលោកអ្នកធ្វើប្រតិបត្តិការធនាគារបានគ្រប់ពេលវេលា។
ថ្ងៃឈប់សម្រាកជាតិសម្រាប់ឆ្នាំ ២០២២ | ||
---|---|---|
ល.រ | កាលបរិច្ឆេទ | ការឈប់សម្រាក |
១ | ០១ មករា | ទិវាចូលឆ្នាំសកល |
២ | ០៧ មករា | ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ |
៣ | ០៨ មីនា | ទិវានារីអន្តរជាតិ |
៤ | ១៤-១៥-១៦ មេសា | ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក |
៥ | ០១ ឧសភា | ទិវាពលកម្មអន្តរជាតិ |
៦ | ១៤ ឧសភា | ព្រះរាជាពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា |
៧ | ១៥ ឧសភា | ពិធីបុណ្យវិសាខបូជា |
៨ | ១៩ ឧសភា | ព្រះរាជាពិធីច្រត់ព្រះនង្គ័ល |
៩ | ១៨ មិថុនា | ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ |
១០ | ២៤ កញ្ញា | ទិវាប្រកាសរដ្ឋធម្មនុញ្ញ |
១១ | ២៤-២៥-២៦ កញ្ញា | ពិធីបុណ្យភ្ជុំបិណ្ឌ |
១២ | ១៥ តុលា | ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" |
១៣ | ២៩ តុលា | ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា |
១៤ | ០៧-០៨-០៩ វិច្ឆិកា | ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក |
១៥ | ០៩ វិច្ឆិកា | ពិធីបុណ្យឯករាជ្យជាតិ |
* ធនាគារអាចនឹងបិទប្រតិបត្តិការរបស់ខ្លួននៅពេលចាំបាច់ដែលមិនបានកំណត់នៅក្នុងកាលបរិច្ឆេទខាងលើ។ សូមទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោងតាមរយៈ (០២៣ | ០៨១) ៩៩៩ ០១០ | customercare@ sathapana.com. kh ឬ ចូលទៅកាន់គេហទំព័រ និងបណ្តាយផ្សព្វផ្សាយរបស់ធនាគារ ស្ថាបនា សម្រាប់ការជូនដំណឹងផ្សេងៗ។