អំពីបុគ្គលិក
ធនាគារ ស្ថាបនា យកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីធ្វើជាគំរូក្នុងការផ្តល់ និងអនុវត្ថនូវបរិយាកាសការងារដែលមានលក្ខណៈប្រសើរ។ ធនាគារផ្តល់នូវអត្ថប្រយោជន៍មិនត្រឹមតែប្រាក់បៀវត្សប្រចាំខែសមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ប្រាក់បៀវត្តន៍ ប្រាក់សម្រាប់មើលថែសុខភាព មុលនិធិកម្ចីសម្រាប់បុគ្គលិក ការធានារ៉ាប់រងឧប្បទ្ទវហេតុការងារ និងការគាំពារជាច្រើនទៀត។ បុគ្គលិកអាចជ្រើសរើសអ្នកតំណាងក្រុមរបស់ក្រុមហ៊ុន និងទទួលបានបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសេរីភាព។ ធនាគារ ស្ថាបនា ផ្តល់នូវឱកាសស្មើភាពនូវរាល់ដំណោះស្រាយ ជាសាធារណៈ សម្រាប់បុគ្គលិករបស់ខ្លួន ជាពិសេសតាមរយៈការជ្រើសរើសបុគ្គលិក និងការអភិវឌ្ឍន៍។
ធនាគារ ស្ថាបនា ផ្តល់តម្លៃដល់បុគ្គលិករបស់ខ្លួនប្រៀបបានទៅនឹងទ្រព្យសកម្មនៃបញ្ញាដ៏មានតម្លៃដែលអាចរួមចំណែកក្នុងដំណើរការការងារដ៏មានប្រសិទ្ធភាពខ្ពស់សម្រាប់ស្ថាប័ន។ សុវត្ថិភាពនិងសុខមាលភាពការងារ ធនាគារ ស្ថាបនា បានគោរពតាមគោលការណ៍សង្គមគ្របដណ្តប់លើការគ្រប់គ្រងធនធានមនុស្ស ក្រមសីលធម៌ សុខភាព និងសុវត្ថិភាពការងារ។ គោលការណ៍នេះបានជួយត្រួតពិនិត្យ និងផ្តល់យោបល់នូវការគ្រប់គ្រងក្នុងគោលបំណងជម្រុញដំណើរប្រតិបត្តិការក្នុងស្ថាប័ន។