ឱកាសការងារ
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជដែលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានទ្រព្យសកម្មសរុបជាង ២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.៣០០ នាក់។ ធនាគារ ស្ថាបនា មានបណ្តាញសាខាយ៉ាងទូលំទូលាយទូទាំងប្រទេសដែលមានសាខា ១៧០ និងម៉ាស៊ីនអេធីអឹមជាង២៣០គ្រឿង ដែលអាចធ្វើចរាចរណ៏សាច់ប្រាក់បានយ៉ាងងាយស្រួល។ ធនាគារ ស្ថាបនា ផ្តល់ជូននូវសេវាកម្មធនាគារយ៉ាងពេញលេញដូចជាប្រាក់កម្ចី ប្រាក់បញ្ញើ ធនាគារចល័តអ៊ីប៊ែងឃីង ប័ណ្ណឥណពន្ធ និងប័ណ្ណឥណពន្ធ ឥណពន្ធផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុកដូចជា Western Union និងពាណិជ្ជកម្មហិរញ្ញវត្ថុ។ ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនេះ ធនាគារ ស្ថាបនា បានកំពុងផ្តល់ឱកាសការងារជាច្រើន និងស្វាគមន៍ចំពោះបេក្ខជនទាំងអស់ដែលមានបំណងចង់បម្រើការងារជាមួយយើង។
សូមចូលមកកាន់គេហទំព័រ job.sathapana.com.khរបស់ធនាគារ ស្ថាបនា ឱ្យបានញឹកញាប់ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីអំពីឱកាសការងាររបស់ធនាគារ ស្ថាបនា។