ហិរញ្ញប្បទានពាណិជ្ជកម្ម

ប្រឹក្សាផ្ទាល់ជាមួយអ្នកជំនាញផ្នែក ហិរញ្ញប្បទានពាណិជ្ជកម្ម

លោកអ្នកនឹងជួបជាមូយក្រុមអ្នកជំនាញដែលមានបទពិសោធន៏ខ្ពស់នៃផ្នែក​ហិរញ្ញប្បទាន​​ពាណិជ្ជកម្ម​​របស់ធនាគារ ស្ថាបនា។ ជាពិសេសលោក​អ្នកនឹងទទួលបាន​ការ​ណែនាំ​ពី​អ្នកជំនាញ​ទាក់ទង​ទៅនឹង​ចំណុច​នីមួយៗ នៃវិធី​សាស្រ្តឈាន​​ទៅកាន់ភាព​ជោគជ័យ​ក្នុងអាជីវកម្ម​​របស់​លោកអ្នក។

ជាដំបូងអ្នកជំនាញហិរញ្ញប្បទានពាណិជ្ជកម្ម​របស់យើង​​​នឹងធ្វើការស្វែង​យល់​ពីរតំរូវការ​អាជីវកម្ម​របស់​លោក​អ្នក ដើម្បីផ្តល់ប្រឹក្សាយោបល់​តាមតម្រូវការ​​ជាក់​លាក់ និងផ្តល់នូវផលិតផល​សម្រាប់ការបង្កើត​អាជីវកម្ម ព្រមទាំង​​អាច​កាត់បន្ថយ​ហានិភ័យផ្សេងៗ និងជួយឱ្យអាជីវកម្ម​របស់​​លោក​អ្នក​​ទទួលបាន​នូវភាព​រីកចម្រើន។

យើងផ្តល់ជូន​នូវដំណោះស្រាយពេញលេញមួយលើផ្នែកហិរញ្ញប្បទាន​ពាណិជ្ជកម្ម

ដើម្បីផ្តល់ជូនអតិថិជននូវរាល់តំរូវការផ្នែកហិរញ្ញប្បទាន​ពាណិជ្ជកម្មធនាគារ ស្ថាបនា បានសហការគ្នា​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុអន្តរ​ជាតិធំៗ​​ដូចជា ធនាគារ ICBC ​ ធនាគារចិន និងធនាគារធំៗមួយចំនួនទៀត។

ជាមួយបណ្តាញសាខាធំទូលាយ និងដៃគូសហការ​ជាមួយ​ធនាគារ​​នៅតាម​បណ្តា​ប្រទេស​នានា យើងខ្ញុំធានាបំពេញ​នូវរាល់តម្រូវ​ការ​អាជីវកម្មនាំចូល និង​នាំចេញ​របស់លោក​អ្នកឲ្យទទួលបានជោគជ័យ។

សេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ ស្ថាបនា រួមមាន៖

  • លិខិតឥណទាន
  • លិខិតឥណទានលើការនាំចូល និងនាំចេញ
  • ការប្រមូលប្រាក់ក្រោយពេលទទួលឯកសារ
  • លិខិតធានា
  • លិខិតធានាការដេញថ្លៃ
  • លិខិតធានាការអនុវត្ត
  • លិខិតធានាការដកប្រាក់មុន
  • លិខិតធានាការថែរក្សា និងជួសជុល
  • លិខិតធានាកិច្ចព្រមព្រៀង
  • លិខិតធានាការកក់ទុក

 

Makes Your Life Better