ម៉ាស៊ីនឆូតកាត

តាមរយៈសេវាម៉ាស៊ីនឆូតកាតរបស់ធនាគារ ស្ថាបនា លោកអ្នកអាចធ្វើការទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗក្នុងអាជីវកម្មរបស់លោកអ្នក តាមរយៈប័ណ្ណប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា និងជុំវិញពិភពលោក។

លក្ខណៈពិសេស

  • សេវាម៉ាស៊ីនឆូតកាត ស្ថាបនា ធ្វើឲ្យការទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ តាមរយៈការប្រើប្រាស់ប័ណ្ណឥណទាន រឺ ប័ណ្ណឥណពន្ធ រឺ ប័ណ្ណអេធីអ៊ឹមរបស់ធនាគារ ស្ថាបនា និងប័ណ្ណដែលមានស្លាកសញ្ញា VISA Plus ចេញដោយស្ថាប័នហិរញ្ញវត្ថុដទៃទៀតទាំង ក្នុងប្រទេស និងក្រៅប្រទេស ។
  • សេវាម៉ាស៊ីនឆូតកាត ស្ថាបនា ក៏អាចអនុញ្ញាឲ្យលោកអ្នកធ្វើការទូទាត់លើការបញ្ជា ទិញតាមរយៈអ៊ីម៉ែល ឬទូរស័ព្ទដៃ។ 
     

អត្ថប្រយោជន៍

  • បង្កើតបទពិសោធថ្មីៗ សម្រាប់តិថិជន
  • ផ្តល់ជូនអ្នកប្រើប្រាស់ប័ណ្ណនូវការបង្នកើនឱកាសសម្រាប់ការលក់ និងការបញ្ជាទិញ ផ្សេងៗ 
  • មិនចាំបាច់យកប្រាក់ជាប់ខ្លួន
  • កាត់បន្ថយហានិភ័យសម្រាប់ការទួទាត់ផ្សេងៗ
     

លក្ខខណ្ឌ

  • វិញ្ញាបនបត្រចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម 
  • អនុស្សរណៈ និងលក្ខន្តិកៈ
  • អាជ្ញាប័ណ្ណអាជីវកម្មពីក្រសួង និងអាជ្ញាធរពាក់ព័ន្ធ (ប្រសិនបើតម្រូវឲ្យមាន) ឬ លិខិតអនុញ្ញាតអាជីវកម្មពីក្រសួង និងអាជ្ញាធរពាក់ព័ន្ធ (ប្រសិនបើតម្រូវឲ្យមាន)
  • សេចក្តីសម្រេចពីប្រធានក្រុមហ៊ុនប្រឹក្សាភិបាលរបស់ក្រុមហ៊ុនសម្រាប់បើកគណនី 
  • ថតចម្លងលិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណរបស់ប្រធានក្រុមប្រឹក្សារបស់អង្គការ និងហត្ថលេខាអនុម័ត 
  • លិខិតតំណាង/លិខិតផ្តល់សិទ្ធិ 
  • ប័ណ្ណពន្ធប៉ាតង់ប្រកបអាជីវកម្ម
  • ឯកសារចុះបញ្ជីផ្សេងៗ (ប្រសិនបើតម្រូវឲ្យមាន)
     

របៀបបើកគណនី

សូមអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់ +855 (0) 23/81 999 010 ឬ 
អ៊ីម៉ែល customercare@remove-this.sathapana.com.remove-this.kh  ។ សហការីរបស់យើងខ្ញុំរង់ចាំទទួលស្វាគមន៍លោកអ្នក និងជួយណែនាំលោកអ្នកអំពីដំណើរការ ផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខារបស់ធនាគារ ស្ថាបនា សូមចុច ទីនេះ
 

 

 

Makes Your Life Better