គណនីប្រាក់សោធន

គណនីប្រាក់សោធន គឺជាគណនីសន្សំរយៈពេលវែងសម្រាប់ក្រុមហ៊ុន ដែលមានបំណងបង្កើតយន្តការផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុបន្ថែមជូនដល់និយោជិតរបស់ខ្លួន   ក្នុងអំឡុងពេលដែលនិយោជិតបម្រើការងារជាមួយក្រុមហ៊ុន។  គណនីនេះ នឹងផ្តល់ជូនជាមួយអត្រាការប្រាក់ខ្ពស់រហូតដល់ ៧,២៥% (គណនីប្រាក់រៀល) និង ៦% (គណនីប្រាក់ដុល្លារ) ក្នុងមួយឆ្នាំ។
លក្ខណៈពិសេស

ប្រភេទរូបិយប័ណ្ណ

ដុល្លារអាមេរិក

ប្រាក់រៀល

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

៦%

៧,២៥%

របៀបនៃការទូទាត់ការប្រាក់

ការប្រាក់ នឹងទទួលជូននៅពេលបិទគណនីប្រាក់សោធន (បុគ្គលិកលាលែងពីការងារ)

កម្រៃសេវា

០,៥០ ដុល្លារអាមេរិក(សម្រាប់គណនីបុគ្គលិក ក្នុងមួយប្រតិបត្តិការ)

ការបិទគណនីមុនកាលកំណត់

កម្រៃសេវា១០ ដុល្លារ (៤០.០០០ រៀល) ប្រសិនបើបិទគណនីក្នុងរយៈពេល ៣៦៥ ថ្ងៃ គិតពីកាលបរិច្ឆេទបើកគណនី

ការទទួលបានសេវាកម្មធនាគារឌីជីថល

និយោជក

ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុតាមរយៈ Mobile Banking និង i-Banking

(ដូចជាការផ្ទេរប្រាក់ចូល ឬចេញ ពិនិត្យតាមដានប្រតិបត្តិការ ឬលុបចោលប្រតិបត្តិការ)

និយោជិត

ការធ្វើប្រតិបត្តិការមិនមែនហិរញ្ញវត្ថុតាមរយៈ Mobile Banking និង

i-Banking  (ពិនិត្យប្រតិបត្តិការ)

ពន្ធកាត់ទុក

៤% សម្រាប់និវាសនជន

១៤% សម្រាប់អនិវាសនជន

ប្រាក់សោធន នឹងត្រូវទូទាត់ដោយគោរពទៅតាមលក្ខខណ្ឌដែលក្រុមហ៊ុន និងនិយោជិតបានព្រមព្រៀង ដោយភ្ជាប់ជាមួយឯកសារខាងក្រោម៖
•    ក្រុមហ៊ុន ត្រូវជូនដំណឹងទៅធនាគារអំពីការបញ្ចប់កិច្ចសន្យាការងារ និងចំនួនទឹកប្រាក់សោធនដែលត្រូវទូទាត់ជូននិយោជិត តាមរយៈអ៊ីម៉ែលផ្លូវការ ឬលិខិតជូនដំណឹង និង
•    និយោជិត ត្រូវបង្ហាញលិខិតលាលែងពីការងារ ឬភស្តុតាងផ្សេងទៀតអំពីការលាលែងនេះ។
•    ឯកសារផ្សេងៗ (ប្រសិនបើតម្រូវ)។

 

*សម្គាល់៖ សូមបញ្ជាក់ថា គណនីប្រាក់សោធននេះ គឺប្រភេទផលិតផលប្រាក់សន្សំរបស់ធនាគារ ដោយមិន     ពាក់ព័ន្ធ ឬជាការតម្រូវដោយបញ្ញត្តិច្បាប់ជាធរមានឡើយ។

 

អត្ថប្រយោជន៍

•    អត្រាការប្រាក់ខ្ពស់រហូតដល់ ៧,២៥% ក្នុងមួយឆ្នាំ។
•    យន្ដការការពារផ្នែកហិរញ្ញវត្ថុល្អបំផុតសម្រាប់និយោជិត។
•    ផែនការមូលធនសម្រាប់អនាគត។
•    លើកទឹកចិត្តរបស់និយោជិតជាមួយក្រុមហ៊ុន។

សម្គាល់៖  
* អត្រាការប្រាក់ អាចមានការប្រែប្រួលទៅតាមគោលការណ៍របស់ធនាគារដោយមិនមានការជូនដំណឹងជាមុន។

ឯកសារតម្រូវ

សម្រាប់ក្រុមហ៊ុន
•    វិញ្ញាបនប័ត្រចុះបញ្ជីក្រសួងពាណិជ្ជកម្ម
•    អនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុន
•    លិខិតអនុញ្ញាតប្រកបអាជីវកម្មពីក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ (ប្រសិនបើតម្រូវឲ្យមាន) ឬ លិខិតអនុញ្ញាតឲ្យដំណើរការពីក្រសួងដែលពាក់ព័ន្ធនិងអាជ្ញាធរ  (ប្រសិនបើតម្រូវឲ្យមាន)
•    សេចក្តីសម្រេចពីប្រធានក្រុមហ៊ុនប្រឹក្សាភិបាលរបស់ក្រុមហ៊ុន សម្រាប់បើកគណនី
•    ថតចម្លងលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណរបស់ប្រធានក្រុមប្រឹក្សាម្ចាស់ហ៊ុន និងហត្ថលេខាអនុម័ត
•    លិខិតប្រគល់សិទ្ធិអំណាច ឬលិខិតតែងតាំង ឫ លិខិតអនុញ្ញាត
•    ប័ណ្ណប៉ាតង់ប្រកបអាជីវកម្ម
•    ឯកសារចុះបញ្ជីផ្សេងៗ (ប្រសិនបើមាន)
 

សម្រាប់បុគ្គលិក/និយោជិត
•    រូបវន្តបុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ (និវាសនជន និង អនិវាសជន)
•    ឯកសារតម្រូវ; អត្តសញ្ញាណប័ណ្ណដែលមានសុពលភាព ឬលិខិតឆ្លងដែនដែលមានសុពលភាព ឬ ឯកសារផ្សេងទៀត (ករណីចាំបាច់)
•    បំពេញទម្រង់ស្នើសុំរបស់ធនាគារ ស្ថាបនា
•    ហត្ថលេខាគំរូ ឬស្នាមមេដៃស្តាំ

របៀបបើកគណនី

សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ +855 (0) 23/81 999 010 ឬ​ អ៊ីម៉ែលcustomercare@remove-this.sathapana.com.remove-this.kh  សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងស្វាគមន៍ និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ

សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។

Makes Your Life Better