ឥណទានវិបារូបរ៍

ឥណទានវិបារូបរ៍របស់ធនាគារ ស្ថាបនា គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នកដែលមានតម្រូវការទុនក្នុងរយៈពេលខ្លីណាមួយ ឬ តម្រូវការសាច់ប្រាក់ជាបន្ទាន់។ ប្រភេទឥណទាននេះអាចជួយឲ្យលោកអ្នកចាត់ចែងលំហូរសាច់ប្រាក់ក្នុងអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងការចំណាយដែលមិនបានព្រៀងទុកមុនដែលអាចជាហេតុធ្វើឲ្យដើមទុនបង្វិលរបស់អ្នកថយចុះ។ ឥណទានប្រភេទនេះមានភាពបត់បែនសមស្របតាមសេចក្ដីត្រូវការរបស់លោកអ្នក។ ចំណែកអត្រាការប្រាក់វិញ គឺគិតទៅតាមទំហំប្រាក់ដែលបានប្រើប្រាស់ប៉ុណ្ណោះ។ 
លក្ខណៈពិសេស

រូបិយប័ណ្ណ

ដុល្លារ / រៀល / បាត 

អត្រាការប្រាក់

អត្រាការប្រាក់តាមការប្រកួតប្រជែង

សមតុល្យអប្បបរមា 

រហូតដល់ ២០% នៃប្រាក់ចំណេញសុទ្ធរបស់ធនាគារ

រយៈពេលកម្ចី

រហូតដល់១២ខែ 

កម្រៃសេវារដ្ឋបាល

១% (កម្រៃសេវាមួយដងលើដែនកំណត់ប្រាក់កម្ចីដែលបានអនុម័ត)

ការសងរំលោះ

ការទូទាត់ការប្រាក់តាមតម្រូវការ

ប្រភេទទ្រព្យបញ្ចាំ

 
 • ប្លង់ទន់ ឫ 
 • ប្លង់រឹង
 

 

លក្ខខណ្ឌ

 • អាជីវកម្មនេះត្រូវបានបង្កើតឡើងជាមួយនឹងកំណត់ត្រាយ៉ាងល្អ
 • សមត្ថភាពទូទាត់រឹងមាំ
 • ធានាសុវត្ថិភាពវត្ថុបញ្ចាំគ្រប់គ្រាន់

ឯកសារតម្រូវ

 • បំពេញពាក្យស្នើសុំ
 • អនុស្សរណៈ និងលក្ខន្តិកៈ (ក្នុងករណីនីតិបុគ្គល)
 • ដំណោះស្រាយក្រុមប្រឹក្សាភិបាល(ក្នុងករណីនីតិបុគ្គល)
 • អាជ្ញាប័ណ្ណអាជីវកម្ម, ប៉ាតង់ពន្ធ, វិញ្ញាបនប័ត្រចុះបញ្ជីប្រសិនបើមាន
 • សម្ថភាពសងត្រលប់មកវិញ (របាយការណ៍ហិរញ្ញវត្ថុវិក័យប័ត្រលក់កំណត់ត្រាផ្សេងទៀត) 
 • របាយការណ៍ធនាគារ (ប្រសិនជាមាន)
 • អត្តសញ្ញាណបណ្ណ ឫលិខិតឆ្លងដែន ដែលមានសុពលភាព
 • ឯកសារទ្រព្យបញ្ចាំ
 • របាយការណ៍វាយតម្លៃអចលនទ្រព្យ (ប្រសិនជាមាន)
 • និងឯកសារផ្សេងៗទៀតដែលបានស្នើសុំ

 

 

 

 

របៀបបើកគណនី

សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ (០២៣ | ០៨១) ៩៩៩ ០១០ សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួល ស្វាគមន៍ និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ

សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។