គណនីរូបិយប័ណ្ណបរទេស

គណនី​រូបិយ​ប័ណ្ណ​បរទេស​ ជា​រូបិយ​ប័ណ្ណ​យ៉េន​ ជួយ​លោក​អ្នក​ចាត់​ចែង​រូបិយ​ប័ណ្ណ​បរទេស​សម្រាប់​ការ​ប្រើប្រាស់​នា​ពេល​អនាគត​ ប្រកប​ដោយ​ភាព​ងាយ​ស្រួល​ និង​សុវត្ថិភាព។ គណនី​ នេះ​សម​ស្រប​សម្រាប់​អតិជន​–​ឯកត្តជន​ ក្រុម​ហ៊ុន​ ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ ព្រម​ទាំង​​មាន​ភាព​សម​ស្រប​បំផុត​សម្រាប់​អតិថិ​ជន​ដែល​ធ្វើ​ការ​ទូទាត់​សាច់​ប្រាក់​ជា​រូបិយ​ប័ណ្ណ​យ៉េន​ជា​ទៀង​ទាត់។

លក្ខណៈ​ពិសេស​

រូបិយប័ណ្ណ

ប្រាក់យ៉េនជប៉ុន

ប្រាក់បើកគណនីដំបូង  

៤០.០០០ យ៉េន

សមតុល្យអប្បបរមា 

៤០០ យ៉េន

អត្រាការប្រាក់

Nil

អត្ថប្រយោជន៍ដែលទទួលបាន

 
  • របាយការណ៍គណនី
  • ប្រើប្រាស់សេវា iBanking
 

ដាក់ប្រាក់បញ្ញើ

 
  • គ្មានកម្រៃសេវាសម្រាប់ការដាក់ប្រាក់បញ្ញើជារូបិយប័ណ្ណបរទេស
  • កម្រៃសេវា ២% សម្រាប់ការដាក់ប្រាក់បញ្ញើជារូបិយប័ណ្ណយ៉េន (ការដាក់ប្រាក់បញ្ញើមាននៅការិយាល័យកណ្តាលប៉ុណ្ណោះ)
 

ដកប្រាក់

 
  • ដកប្រាក់ជារូបិយប័ណ្ណដុល្លារអាមេរិកដោយគ្មានការកំណត់
 

កម្រៃសេវាសម្រាប់ការបិទមុនកំណត់
(ក្នុងរយៈពេល៣ខែ)                                                     

១.៦០០ យ៉េន

កម្រៃសេវាលើភាពអសកម្ម
(គ្មានប្រតិបត្តិការលើសពី១២ខែ)                                

៤០០ យ៉េន ឬ ចំនួនសមមូល

 

អត្ថប្រយោជន៍

  • ទទួលរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែដោយមិនគិតថ្លៃ
  • ដកសាច់ប្រាក់ជារូបិយប័ណ្ណដុល្លារដោយមិនគិតថ្លៃ

លក្ខខណ្ឌ

ឯកត្តជន

  • បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
  • អត្តសញ្ញាណដែលមានសុពលភាព ឬ
  • លិខិតឆ្លងដែនដែលមានសុពលភាព ឬ
  • លិខិតអត្តសញ្ញាណ សំបុត្រកំណើត សៀវភៅគ្រួសារ 
  • លិខិតបញ្ជាក់មុខរបរ និងចំណូល
  • បំពេញទម្រង់ស្នើរសុំរបស់ធនាគារ​ ស្ថាបនា​
  • គំរូហត្ថាលេខា ឬស្នាមមេដៃ
  • និងឯកសារតម្រូវផ្សេងៗ

ស្ថាប័នស្របច្បាប់

  • វិញ្ញាបនប័ត្រនៃការចុះឈ្មោះ ឬក្រុមហ៊ុនសាជីវកម្ម ដោយក្រសួងពាណិជ្ជកម្ម 
  • អនុស្សរណៈនិងលក្ខន្តិកៈ (ឬ រូបសំណាក) 
  • អាជ្ញាប័ណ្ណអាជីវកម្មដែលចេញដោយក្រសួងនិងអាជ្ញាធរពាក់ព័ន្ធ (មិនមានក៏បាន) 
  • លិខិតអនុម័តពីក្រសួងឬអាជ្ញាធរពាក់ព័ន្ធ (មិនមានក៏បាន) 
  • សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
  • ថតចម្លងលិខិតឆ្លងដែន / អត្តសញ្ញាណប័ណ្ណរបស់អ្នកដឹកនាំ / ហត្ថលេខាអ្នកដែលមានសិទ្ធិ 
  • លិខិតតែងតាំង ឬការផ្តល់សិទ្ធិ (មិនមានក៏បាន) 
  • ប៉ាតង់ពាណិជ្ជកម្ម 
  • ឯកសារចុះឈ្មោះផ្សេងទៀត (បើមាន)

របៀបបើកគណនី

សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ +855 (0) 23/81 999 010 ឬ​ អ៊ីម៉ែលcustomercare@remove-this.sathapana.com.remove-this.kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ

សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។

ジャパンデスク 

小森 雄太
Eメール:komori.yuta@sathapana.com.kh
電話番号:+855 12 355 305

日本語での応対をご希望のお客様はお気軽に連絡くださいませ。