គណនីចរន្ត

គណនីបញ្ញើចរន្តរបស់ធនាគារ ស្ថាបនា ផ្ដល់ជូនលោកអ្នកនូវសៀវភៅមូលប្បទានប័ត្រ ដែលជួយលោកអ្នកក្នុងការទូទាត់នានានៅក្នុងស្រុកប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់។ 


បន្ទាប់ពីបានទទួលប័ណ្ឌអេធីអឹមដោយឥតគិតថ្លៃរួច លោកអ្នកអាចធ្វើការចាត់ចែងសាច់ប្រាក់របស់លោកអ្នកបានយ៉ាងងាយស្រួលគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈបណ្ដាញម៉ាស៊ីន អេធីអឹម ដែលមាននៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស។

លក្ខណៈពិសេស 

រូបិយប័ណ្ណ 

ដុល្លារអាមេរិក

រៀល

ប្រាក់បើកគណនីដំបូង

៥០០ ដុល្លារអាមេរិក

២.០០០.០០០ រៀល

សមតុល្យអប្បបរមា

 ២៥០ ដុល្លារអាមេរិក

១.០០០.០០០ រៀល

អត្រាការប្រាក់

       Nil

អត្ថប្រយោជន៍ដែលទទួលបាន

 
 • ប័ណ្ណអេធីអឹម
 • ប្រើប្រាស់សេវា iBanking
 

កម្រៃសេវាសម្រាប់ការបិទមុនកាលកំណត់

បិទគណនីមុន៣ខែបន្ទាប់ពីបើកគណនី នឹងត្រូវបង់កម្រៃសេវា ១០ ដុល្លារអាមេរិក ឬ ៤០.០០០ រៀល

កម្រៃសេវាសមតុល្យអប្បបរមា

៥ ដុល្លារអាមេរិក

២០.០០០ រៀល

កម្រៃសេវាលើភាពអសកម្ម
(គ្មានប្រតិបត្តិការលើសពី១២ខែ)

៥ ដុល្លារអាមេរិក

 ២០.០០០ រៀល

 

អត្ថប្រយោជន៍

 • ធ្វើប្រតិបត្តិការធនាគារប្រកបដោយភាពងាយស្រួល ជាមួយនឹងបណ្តាញអេធីអឹម និងសាខាដ៏ទូលំទូលាយ
 • ជួយសម្រួលដល់ការទូទាត់វិក្ក័យបត្រ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព
   

លក្ខខណ្ឌ

 • វិញ្ញាបនប័ត្រចុះបញ្ជីក្រសួងពាណិជ្ជកម្ម 
 • អនុស្សរណៈ និងលក្ខន្តិកៈ
 • លិខិតអនុញ្ញាតប្រកបអាជីវកម្មពីក្រសួងពាក់ព័ន្ធនិងអាជ្ញាធរ
 • លិខិតអនុញ្ញាតអោយដំណើការពីក្រសួងដែលពាក់ព័ន្ធនិងអាជ្ញាធរ
 • សេចក្តីសម្រេចពីប្រធានក្រុមហ៊ុនប្រឹក្សាភិបាលរបស់ក្រុមហ៊ុនសម្រាប់បើកគណនី
 • លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណរបស់ប្រធានក្រុមប្រឹក្សារបស់អង្គការ និងហត្ថលេខាអនុម័ត
 • លិខិតតំណាង/លិខិតផ្តល់សិទ្ធិ (ប្រសិនបើតម្រូវឲ្យមាន)
 • បណ្ណពន្ធប៉ាតង់ប្រកបអាជីវកម្ម
 • ឯកសារចុះបញ្ជីផ្សេងៗ (ប្រសិនបើតម្រូវឲ្យមាន)

របៀបបើកគណនី

សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ +855 (0) 23/81 999 010 ឬ​ អ៊ីម៉ែល customercare@remove-this.sathapana.com.remove-this.kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ

សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។