សេវាម៉ូ​បាល់​ប៊ែង​ឃីង​ ស្ថាបនា សម្រាប់​អាជីវកម្ម

សេវា​ធនាគារ​ឌីជីថល ស្ថាបនា សម្រាប់​អាជីវកម្ម លោក​អ្នក​អាច​គ្រប់​គ្រង​អាជីវកម្ម​ហិរញ្ញវត្ថុ នៅ​ជុំវិញ​ពិភព​លោក
មិន​ថា​លោក​អ្នក​នៅ​ទី​ណា​ទេ លោក​អ្នក​ក៏​អាច​ពិនិត្យ​សមតុល្យ​តាម​ដាន​គណនី​ក្រុមហ៊ុន គ្រប់​គ្រង​លំហូរ​សាច់
ប្រាក់ រឺ​ក៏​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ គ្រប់​គ្រង​ប័ណ្ណ​ឥណទាន​ចាត់​ចែង​មូល​ប្បទានបត្រ បើក​ប្រាក់​បៀវត្ស​អោយ​បុគ្គលិក ទូ​ទាត់​ជា​កញ្ចប់​ទៅ​ដៃ​គូរ​ បាន​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​ធនាគារ​ឌីជីថល ស្ថាបនា អាជីវកម្ម។

សេវា​ធនាគារ​ឌីជីថល ស្ថាបនា សម្រាប់​អាជីវកម្ម​បង្កើត​ឡើង​ជា​ទំរង់​បច្ចេកវិទ្យា​បញ្ជូល​គ្នា និង​ផ្តល់​ភាព​ងាយ​ស្រួល គ្រាន់​តែ​មាន​ លេខ​សម្គាល់​ប្រើ​ប្រាស់​តែ​មួយ​លោក​អ្នក​អាច​ចូល​ប្រើ​ប្រាស់​ប្រព័ន្ធ Sathapana Business Mobile បញ្ចូល​លេខ​សំងាត់ រឺ​ស្កេន​ស្នាម​ម្រាម​ដៃ។

អត្ថប្រយោជន៍ និង លក្ខណៈពិសេស

​គណនី

  • ពិនិត្យមើលព័ត៌មានគណនីទាំងអស់ នឹង ប្រតិ្តបត្តិការលំអិត
  • ពិនិត្យមើល នឹង ទាញយករបាយការណ៏ប្រតិបត្តិការ បានរយៈពេលដល់៦ខែ

ប័ណ្ណឥណទានពាណិជ្ជកម្ម

«ឆាប់ៗនេះ»

  • សង្ខេប​ប្រតិ​បត្តិ​ការ​ប័ណ្ណ​ឥណទាន​និង​ប្រតិបត្តិ​ការ​លម្អិត
  • ពិនិត្យ​មើល​របាយការណ៍​ប័ណ្ណឥណទាន
  • ទូទាត់​វិក្កយបត្រ​ប័ណ្ណ​ឥណទាន
  • ដាក់ឱ្យ​ដំណើរ​ការ​ប័ណ្ណ / បង្ខាំងប័ណ្ណ / ដំណើរ​ការ​ប័ណ្ណ

ផ្ទេរប្រាក់

«ឆាប់ៗនេះ»

  • ផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួន
  • ផ្ទេរប្រាក់គណនីក្នុងធនាគារតែមួយ
  • ផ្ទេរ​ប្រាក់​ទៅ​គណនី​នៅ​ធនាគារ​ផ្សេង​គ្នា​ឬ​ក៏​ផ្ទេរ​ប្រាក់​ទៅ​គណនី​សមាជិក FAST
  • ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ​អន្តរ​ជាតិ
  • ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ដៃ​គូ​ផ្តល់​សេវា​កម្ម​ទូទាត់

ការទូទាត់វិក្កយបត្រ

«ឆាប់ៗនេះ»

  • ការទូទាត់វិក្កយបត្រថ្លៃទឹក ភ្លើង អ៊ិនធឺណិត ថ្លៃសិក្សា
  • ក្រុមហ៊ុនដៃគូសហការណ៍ជាច្រើនទៀត

ទូទាត់ជាកញ្ចប់

  • សេវាទូទាត់ជាកញ្ចប់
  • សេវាទូទាត់ប្រាក់បៀវត្សជាកញ្ចប់
  • អាច​ទូទាត់​ជា​កញ្ចប់​ជា​មួយ​គណនី​ធនាគារ​តែ​មួយ និង​ធនាគារ​ក្នុង​ស្រុក

គណនី​មាន​កាលកំណត់

  • ពិនិត្យមើលសមុត្យ និង របាយការណ៍
  • បើកគណនីមានកាលកំណត់
  • បិទគណនីមានកាលកំណត់

គ្រប់គ្រងមូលប្បទានបត្រ

  • ស្នើសុំមូលប្បទានបត្រ
  • ត្រួតពិនិត្យស្ថានភាពរបស់មូលប្បទានបត្រ
  • បញ្ឍប់ការទូទាត់មូលប្បទានបត្រ
  • ស្នើសុំមូលប្បទានបត្រធនាគារ

របៀបនៃការស្នើសុំ

សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងមកកាន់សហការី
របស់យើងខ្ញុំ២៤ម៉ោង +855 (0) 23/81 999 010 ឬ customercare@sathapana.com.kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក។
សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបាន ។

App Store

 

 

Google Play

 

 

 


សម្រាប់ព័ត៌មានបន្ថែមអំពី Sathapana Mobile សូមមេត្តាទាក់ទង +855 (0) 23/81 999 010 ឬ​ អ៊ីម៉ែលcustomercare@remove-this.sathapana.com.remove-this.kh

ការរក្សាព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់លោកអ្នកឲ្យមានសុវត្ថិភាពគឺជាអាទិភាពរបស់យើងខ្ញុំ។ សូមអានបន្ថែមអំពី គន្លឹះសុវត្ថិភាព