កម្មវិធីឥណទានទូទាត់អាជីវកម្ម

កំពុងស្វែងរកឥណទានដែលសមស្រប និងមិនតម្រូវឱ្យមានទ្រព្យធានា សម្រាប់ដំណើរការ ឬពង្រីកអាជីវកម្មមែនទេ? កម្មវិធីឥណទានទូទាត់អាជីវកម្ម របស់ធនាគារ ស្ថាបនា អាចជួយបាន! តាមរយៈកិច្ចសហការជាដៃគូរវាងធនាគារ ស្ថាបនា  និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) យើងខ្ញុំកំពុងផ្តល់ឥណទានជូនអតិថិជន ដែលមានលទ្ធភាពសង តែខ្វះទ្រព្យធានា។ ឥឡូវនេះ លោកអ្នកអាចទទួលបានកម្ចី ដើម្បីដំណើរការអាជីវកម្ម ទិញសម្ភារៈផ្សេងៗ រើសបុគ្គលិកថ្មី និងពង្រីកអាជីវកម្មរបស់លោកអ្នក ជាមួយអត្រាការប្រាក់ទាប និងរយៈពេលសងត្រឡប់ប្រកបដោយភាពបត់បែន។ 

លក្ខណៈពិសេសនៃកម្មវិធីឥណទានទូទាត់អាជីវកម្ម ៖

  • ឥណទានដែលមានរយៈពេលចាប់ពី 6ខែ រហូតដល់ 7ឆ្នាំ
  • ទំហំឥណទាន ចាប់ពី 30,000 ដុល្លារអាមេរិក រហូតដល់ 300,000 ដុល្លារអាមេរិក
  • រូបិយប័ណ្ណឥណទាន ជាប្រាក់ដុល្លារអាមេរិក ឬ ប្រាក់រៀល
  • វិធីសងត្រឡប់មានច្រើនជម្រើសតាមតម្រូវការអតិថិជន
     

សម្រាប់ព័ត៌មានបន្ថែម

  • សូមអញ្ជើញទៅកាន់សាខារបស់ធនាគារ ស្ថាបនា ណាមួយដែលនៅជិតលោកអ្នកបំផុតឬទូរស័ព្ទមកយើងខ្ញុំតាមរយៈលេខ ០២៣ / ០៨១ ៩៩៩ ០១០ 
  • សម្រាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំសូមចូលមកកាន់គេហទំព័រ https://www.sathapana.com.kh/km/locations/