គណនីបញ្ញើមានកាលកំណត់ជាមួយជម្រើសដាក់ប្រាក់បន្ថែម

ជាមួយនឹងបញ្ញើមានកាលកំណត់ ពីធនាគារ ស្ថាបនា ទឹកប្រាក់របស់អ្នកនឹងកើនឡើងកាន់តែច្រើនប្រកបដោយភាពជឿជាក់ និងមានទំនុកចិត្ត។  លោកអ្នក អាចជ្រើសរើសរយៈពេលថេរចាប់ពី ៣ខែ រហូតដល់ ៦០ខែ ជាមួយនឹងការផ្តល់ជូនអត្រាការប្រាក់ខ្ពស់សម្រាប់គណនីបញ្ញើមានកាលកំណត់របស់អ្នកជាប្រាក់រៀល ឬដុល្លារ។ កាន់តែពិសេសនោះគឺ លោកអ្នកអាចបង្កើនប្រាក់ចំណូលរបស់អ្នកដោយដាក់ប្រាក់បន្ថែមពេលណាក៏បានទៅក្នុងគណនីបញ្ញើមានកាលកំណត់ដែលមានស្រាប់ ដែលនឹងទទួលបានអត្រាការប្រាក់ខ្ពស់ដូចគ្នា។ 

លក្ខណៈពិសេស

គណនីបញ្ញើមានកាលកំណត់ ជាមួយជម្រើសដាក់ប្រាក់បន្ថែម

រូបិយប័ណ្ណ

ដុល្លារអាមេរិក និង ប្រាក់រៀល

សមតុល្យបើកគណនីដំបូង

១,០០០ ដុល្លារអាមេរិក ឬសមមូលប្រាក់រៀល

ការទូទាត់ការប្រាក់

ការប្រាក់ទូទាត់ចុងគ្រា

ការប្រាក់ទូទាត់ប្រចាំខែ

អត្រាការប្រាក់ 

(ប្រចាំឆ្នាំ)

រយៈពេល

(ខែ)

ដុល្លារអាមេរិក

ប្រាក់រៀល

ដុល្លារអាមេរិក

ប្រាក់រៀល

៣,០០%

៤,០០%

២,៧៥%

៣,៧៥%

៤,០០%

៥,០០%

៣,៧៥%

៤,៧៥%

៤,៥០%

៥,៥០%

៤,២៥%

៥,២៥%

១២

៥,៧៥%

៦,៥០%

៥,៥០%

៦,២៥%

២៤

៥,៧៥%

៦,៧៥%

៥,៥០%

៦,៥០%

៣៦

៦,០០%

៧,០០%

៥,៧៥%

៦,៧៥%

៤៨

៦,២៥%

៧,៥០%

៦,០០%

៧,២៥%

៦០

៦,២៥%

៧,៥០%

៦,០០%

៧,២៥%

ការទូទាត់ការប្រាក់

 
  • ការប្រាក់បង្គរជាប្រចាំថ្ងៃ និងទូទាត់ប្រចាំខែ ឬ
  • ទូទាត់ចុងគ្រានៃគណនីបញ្ញើមានកាលកំណត់
 

ការបិទមុនកាលកំណត់

 
  • អត្រាការប្រាក់នៃគណនីបញ្ញើសន្សំ នឹងត្រូវអនុវត្ត
  • ការប្រាក់ដែលបានទូទាត់រួមទាំងពន្ធនឹងត្រូវប្រគល់ត្រឡប់ជូនវិញ ប្រសិនបើមាន ការស្នើសុំបិទមុនកាលកំណត់នៃគណនីបញ្ញើមានកាលទូទាត់ការប្រាក់ប្រចាំខែ
 

កម្រៃសេវាបិទមុនកាលកំណត់

លើកលែងកម្រៃសេវា

ពន្ធកាត់ទុក

៦% សម្រាប់និវាសនជន

១៤% សម្រាប់អនិវាសនជន

 

អត្ថប្រយោជន៍

  • ទទួលបានអត្រាការប្រាក់ខ្ពស់
  • សមតុល្យសាច់ប្រាក់ទាប
  • ជម្រើសនៃរយៈពេលសន្សំមានច្រើន 
  • ផ្តល់ជូនការដាក់ សាច់ប្រាក់បន្ថែមក្នុងគណនីបញ្ញើមានកាលកំណត់ដែលនឹងទទួលបានការប្រាក់ដូចគណនីដែលមានស្រាប់
     

លក្ខខណ្ឌដាក់ប្រាក់បន្ថែម

  • ការដាក់ប្រាក់បន្ថែមអាចអនុវត្តទៅបានសម្រាប់តែគណនីបញ្ញើមានកាលកំណត់ថ្មី ដែលបានបើកចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ តែប៉ុណ្ណោះ
  • ការដាក់ប្រាក់បន្ថែមអាចអនុវត្តបានសម្រាប់បញ្ញើមានកាលកំណត់ដែលមានរយៈពេលចាប់ពី១២ខែឡើងទៅ
  • ប្រភព រូបិយប័ណ្ណសម្រាប់ដាក់បន្ថែម ត្រូវតែជាប្រភេទរូបិយប័ណ្ណដូចគ្នានឹងប្រភេទរូបិយប័ណ្ណនៃគណនីបញ្ញើមានកាលកំណត់
  • សមតុល្យប្រាក់បន្ថែម តម្រូវអោយមានតិចបំផុតចាប់ពី ៥០០ ដុល្លារឡើងទៅសម្រាប់ប្រតិបត្តិការ នីមួយៗ
  • អត្រាការប្រាក់ប្រចាំថ្ងៃត្រូវបានគណនាដោយផ្អែកលើចំនួនដែលបានបន្ថែម និងតាមរយៈពេល(ការប្រាក់ទូទាត់ចុងគ្រា និងប្រចាំខែ)
  • អតិថិជនអាច បន្ថែមប្រាក់បានគ្រប់ពេលវេលានៅតាមបញ្ជររបស់សាខាធនាគារ ស្ថាបនា និង ស្ថាបនា ម៉ូបាល
  • ធនាគារ ស្ថាបនា រក្សាសិទ្ធកែប្រែអត្រាការប្រាក់ទៅតាមគោលការណ៍របស់ធនាគារ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
     

លក្ខខណ្ឌតម្រូវ

  • បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
  • ឯកសារតម្រូវ

                      o  អត្តសញ្ញាណដែលមានសុពលភាព ឬ

                      o  លិខិតឆ្លងដែនដែលមានសុពលភាព ឬ

                      o  លិខិតអត្តសញ្ញាណ សំបុត្រកំណើត សៀវភៅគ្រួសារ (មេគ្រួសារ)

  • លិខិតបញ្ជាក់មុខរបរ និងចំណូល
  • បំពេញទម្រង់ស្នើរសុំរបស់ធនាគារ ស្ថាបនា
  • គំរូហត្ថាលេខា ឬស្នាមមេដៃ

របៀបបើកគណនី

សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោង +855 (0) 23/81 999 010 ឬ customercare@remove-this.sathapana.com.remove-this.kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ

សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។

លក្ខខណ្ឌលម្អិត សូមចុចទីនេះ