និរន្តរភាពសង្គម និងបរិស្ថាន
ធនាគារ ស្ថាបនា បានប្តេជ្ញាដើរតួនាទីជាដៃគូដែលមានទំនួលខុសត្រូវដើម្បី បង្តើតគុណតម្លៃយូរអង្វែងសម្រាប់ភាគីពាក់ព័ន្ធរបស់យើងប្រកប ដោយនិរន្តភាព។ យើងទទួលស្គាល់ថាការសម្រេចចិត្តផ្នែកអាជីវកម្មរបស់ យើងអាចមានសក្ដានុពលប៉ះពាល់លើសហគមន៍ និងបរិស្ថាននៅជុវំញ។ ធនាគារ ជឿជាក់ថា ការធ្វីតុល្យការរវាងបញ្ហាបរិស្ថាន និងសង្គមជាមួយ នឹងអាទិភាពផ្នែកហិរញវត្ថុគឺជាគោលការណ៍គ្រឹះនៃការគ្រប់គ្រងហានិភ័យ ប្រកបដោយប្រសិទ្ធិភាព និងជាផ្នែកស្នូលនៃទំនួលខុសត្រូវរបស់ក្រុមហ៊ុន។
ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវរួមចំពោះនិរន្តរភាពរបស់ធនាគារ ស្ថាបនា នងបានចាត់ទុកបញ្ហាបរិស្ថាន និងសង្គមជាការអភវឌ្ឍន៍យុទ្ធសាស្ត្ររបស់ធនាគារ។ យើងគ្រប់គ្រងបញ្ហានិរន្តរភាពដោយប្រើប្រាស់ទិដ្ឋភាពការងារដូចខាងក្រោម៖
ហិរញ្ញប្បទានមានទំនួលខុសត្រូវ
ការងារផ្ដល់ប្រាក់កម្ចីរបស់យើងអាចមានឥទ្ធិពលទៅលើបរិស្ថាន និងសង្គម (“ES”) ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ យើងមានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព តាមរយៈការវាយតម្លៃថា តើអតិ ថិជនខ្ចីប្រាក់របស់យើ ងដើម្បីដោះស្រាយហានិភ័យសំខាន់ៗអ្វីខ្លះ ដោយ ក្នុងនោះ រាប់បញ្ចូលទាំងការប្រឈមរបស់ពួកគេចំពោះហានិភ័យផ្នែកបរិស្ថាន និងសង្គមផងដែរដោយប្រើប្រាស់ឧបករណ៍វាយតម្លៃឥណទានរបស់យើង។ វិធីសាស្ត្រក្នុងការគ្រប់គ្រងហានិភ័យ ES របស់យើង គឺការគោរពតាមក្រមប្រតិបត្តិ និងក្រមសីលធម៌អាជីវកម្ម (“ក្រមសីលធម៌”)។
ការប្ដេជ្ញាចិត្តនេះ ត្រូវបានរៀបរាប់នៅក្នុងគោលនយោបាយឥណទានដើម្បីគ្រប់គ្រងហានិភ័យផ្នែក ES ក្នុងការងារផ្ដល់ប្រាក់កម្ចីរបស់យើង។ គោលនយោបាយនេះ ត្រូវបានបំពេញបន្ថែមដោយគោលនយោបាយថ្មីមួយ ស្ដីពីនីរន្តរភាពផ្នែកបញ្ហាបរិស្ថាន និងសង្គម ដែលមានកំណត់អំពីបទដ្ឋានអនុវត្តការងារ និងប្រតិបត្តិការដែលត្រូវបានហាមឃាត់ (បញ្ជីបដិសេធ) ដើម្បីផ្ដល់នូវគោលការណ៍ណែនាំលម្អិត និងរចនាសម្ព័ន្ធត្រឹមត្រូវជាងមុនដើម្បីកំណត់អត្តសញ្ញាណ និងវាយតម្លៃហានិភ័យ ES សក្ដានុពលនៃដំណើរការវាយតម្លៃឥណទាន។
វិធីសាស្ត្រវាយតម្លៃហានិភ័យ ES របស់យើងគឺស្ថិតនៅក្រោមអង្គភាពវាយតម្លៃឥណទានរបស់ផ្នែកឥណទានដែលត្រូវការដើម្បីធានាថាបញ្ហា ES សំខាន់ៗត្រូវបានពិចារណាលើពាក្យស្នើសុំឥណទានទាំងអស់ និបានពិនិត្យឡើងវិញទៅតាមដំណាក់កាល។ ប្រសិនបើអតិថិជនខ្ចីប្រាក់ណាម្នាក់ត្រូវបានសង្ស័យថាមានអាជីវកម្មជាប់ពាក់ព័ន្ធនឹងសកម្មភាពផ្សេងៗ ដែលអាចនាំឲ្យមានបញ្ហាផ្នែក ES ឬអាចនឹងត្រូវចាត់បញ្ចូលទៅក្នុងបញ្ជីបដិសេធនោះក្រុមវាយតម្លៃឥណទាននឹងទាក់ទងភ្លាមៗទៅកាន់មន្ត្រីទទួលបន្ទុកផ្នែក ES របស់ផ្នែកគ្រប់គ្រងហានិភ័យឥណទានដើម្បីសុំពីគ្រោះយោបល់។ ប្រសិនបើអតិថិជនខ្ចីប្រាក់មិនមានឆន្ទៈក្នុងការចាត់វិធានការដើម្បីគ្រប់គ្រង ឬ កាត់បន្ថយបញ្ហាផ្នែក ES ដែលបានរកឃើញឱ្យបានគ្រប់គ្រាន់ទេនោះ យើងនឹងមិនទទួលយកសំណើសុំឥណទានហើងនឹងវាយតម្លៃជាថ្មីលើទំនាក់ទំនងផ្នែកធនាគារប្រសិនបើមាន។
ភាពជាក្រុមហ៊ុនល្អ
ក្នុងនាមជាក្រុមហ៊ុនល្អ យើងតែងតែយកចិត្តទុកដាក់ចំពោះការគ្រប់គ្រង ផលប៉ះពាល់ដោយផ្ទាល់លើផ្នែកបញ្ហាបរិស្ថាន ហើយព្យាយាមធ្វើឲ្យសង្វាក់ ផ្គត់ផ្គង់របស់យើងឆ្ពោះទៅរកទម្លាប់អនុវត្តដែលមាននិរន្តរភាពផងដែរ។
ថាមពល
ការប្រើប្រាស់ថាមពលឆ្នាំ 2016 | 2016 | 2017 |
---|---|---|
ថាមពលអគ្គិសនីគិតជា kwh/FTE | 1,033 | 1,095 |
សាំង និងប្រេងម៉ាស៊ូតគិតជា លីត្រ /FTE | 102 | 110 |
ក្រោយពីការអភវឌ្ឍខ្លួនទៅជាធនាគារពាណិជ្ជកាលពីឆ្នាំ 2016 ការប្រើប្រាស់ថាមពលអគ្គិសនីរបស់ធនាគារ សម្រាប់បុគ្គលិកធ្វើការពេញម៉ោងម្នាក់ (FTE) បានកើនឡើង 6% នៅក្នុងឆ្នាំ 2017 បើធៀបនឹងឆ្នាំ 2016 ដោយសារតែការបន្ថែមនូវឧបករណ៍ជអេឡិចត្រូនិចចាំបាច់សម្រាប់បំពាក់សាខាបើកថ្មី ការតុបតែងកែប្រែសាខា និងការផ្លាស់ប្ដូរទីតាំងសាខាទៅកាន់អគារដែលមានស្លាកយីហោត្រឹមត្រូវ។ បន្ថែមលើនេះ សាខានានាដែលត្រូវបានកែប្រែតុបតែងឡើងវិញក៏ត្រូវធ្វើប្រតិបត្តិការអាជីវកម្មយូរជាងមុនដើម្បបម្រើសេវាអតិថិជនផងដែរ។ ការប្រើប្រាស់សាំង និងប្រេងម៉ាស៊ូតក៏បានកើនឡើ ង 7.8% នៅឆ្នាំ 2017 ពីព្រោះយើងបានផ្ដល់រថយន្តដល់សាខាមួយចំនួនដើម្បីគាទ្រំដល់អាជីវកម្ម និងប្រតិបត្តិការសេវាធនាគារ ហើយយើងបានទិញម៉ូតូបន្ថែមសម្រាប់ភ្នាក់ងារឥណទានថ្មី និង SME នៅតាមសាខារបស់យើងផងដែរ។
ការប្រើប្រាស់ក្រដាស និងក្រដាសអនាម័យ
ការប្រើប្រាស់ក្រដាសក្រដាស | 2016 | 2017 |
---|---|---|
កាប្រើប្រាស់ក្រដាសគិតជា គីឡូក្រាម/FTE | 20.4 | 29.9 |
កាប្រើប្រាស់ក្រដាសអនាម័យគិតជា គីឡូក្រាម/FTE | 4.5 | 5.4 |
ធនាគារ បានផ្ដួចផ្តើមឲ្យមានផែនការមយចំនួនស្ដីពីភាពគ្មានក្រដាស និងទិន្នន័យអេឡិចត្រូនិចដើម្បីរួមចំណែកដល់ការការពារបញ្ហាបរិស្ថាន ដែលក្នុងនោះយើងបានបង្កើតជាប្រព័ន្ធម្រាប់សំណើរនានាដូចជា ពាក្យស្នើសុំច្បាប់អេឡិចត្រូនិច (e-Leave) បណ្ណ័ប្រាក់បៀវត្សរ៍អេឡិចត្រូនិច (E-Pay) មូលនិធិប្រាក់សោធនអេឡិចត្រូនិច (e-Provident Fund) និងអ៊ីនត្រាណែតដើម្បីចែករំលែកព័ត៌មានតាមអ៊ីនត្រាណែតរវាងសាខាទូទាំងប្រទេស និងទីស្នាក់ការកណ្ដាល។ ទោះជាយ៉ាងណា ដោយសារកំណើនបុគ្គលិក ការពង្រីកនិងការតុបតែងសាខា ក៏ដូចជាកំណើនប្រាក់កម្ចីក្រុមហ៊ុន ការប្រើប្រាស់ក្រដាសបានកើនឡើងរហូតដល់ទៅ 46% ហើយការប្រើប្រាស់ក្រដាសអនាម័យបានកើនឡើង 20% ផងដែរ។
ទឹក
ការប្រើប្រាស់ទឹក | 2016 | 2017 |
---|---|---|
ទឹកគិតជា ម៉ែត្រគូប/FTE | 42 | 40 |
ការប្រើប្រាស់ទឹកបានធ្លាក់ចុះបន្តិចក្នុងកម្រិត 4.8% ដោយសារធនាគារមិនអនុញ្ញាតឲ្យមានការលាងសម្អាតយានយន្តនៅក្នុងបរិវេណឡើយចាប់ពីឆ្នាំ 2017 មក។
បុគ្គលិក
បុគ្គលិក | 2016 | 2017 |
---|---|---|
ចំនួនបុគ្គលិក | 3,989 | 4,339 |
បុគ្គលិកប្រុស | 2,503 | 2,705 |
បុគ្គលិកស្ត្រី | 1,486 | 1,634 |
ចំនួនបុគ្គលិកសរុប (FTE) | 3,989 | 4,339 |
ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍
ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ | 2016 | 2017 |
---|---|---|
ចំនួនបុគ្គលិកថ្មី | 733 | 561 |
ចំនួនបុគ្គលិកដែលមានស្រាប់ | 7,570 | 165 |
ចំនួននៃបុគ្គលិកចូលរួមពីខាងក្រៅ | 184 | 207 |