ទំនួលខុសត្រូវកិច្ចការងារសង្គម
កម្មវិធីបរិច្ចាគឈាមនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តនៃទំនួលខុសត្រូវលើសង្គម (CSR) របស់ធនាគារ ស្ថាបនា។ ដោយមានការគាទ្រំពីមជ្ឈមណ្ឌលជាតិផ្តល់ឈាមធនាគារ ស្ថាបនា ធ្វើការរៀបចំយុទ្ធនាការបរិច្ចាគឈាមដោយទទួលបានការស្ម័គ្រចិត្តចូលរួមបរិច្ចាគពីសំណាក់បុគ្គលិកគ្រប់លំដាប់ថ្នាក់។
គោលបំណងនៃវិធីបរិច្ចាគឈាមនេះ គឺដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យសុខាភិបាលនៅកម្ពុជាតាមរយៈសកម្មភាពស្ម័គ្រចិត្តរបស់បុគ្គលិកក្នុងការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។
យុទ្ធនាការនេះ ពិតជាបានជួយសង្គ្រោះអាយុជីវតិមនុស្សដែលត្រូវការឈាមជាចាំបាច់ និងជួយបង្កើនបរិមាណឈាមក្នុងស្តុករបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រាប់ទុកប្រើប្រាស់នាពេលអនាគត។
ឆ្នាំ២០១៧ គឺជាការចូលរួមបរិច្ចាគឈាមលើកទី ១០ របស់ធនាគារ ស្ថាបនា ជាមួយនឹងពាក្យស្លោក “បរិច្ចាគឈាម គឺចែករំលែកក្តីស្រលាញ់” ។ កម្មវិធីបរិច្ចាគឈាមនេះត្រូវបានប្រារព្ធឡើងនៅបួនទីតាំងផ្សេងៗគ្នា គឺនៅការិយាល័យកណ្តាល សាខាខេត្តសៀមរាប សាខាខេត្តកំពង់ចាម និងសាខាខេត្តបាត់ដំបង ដែលមានបុគ្គលិកសរុបប្រមាណជាង៣០០ នាក់មកពីសាខាទាំង ១៦៨ របស់ធនាគារ ស្ថាបនា នៅទូទាំងប្រទេសបានស្ម័គ្រចិត្តចុះឈ្មោះចូលរួមបរិច្ចាគឈាម។
បើយោងតាមការសិក្សា ឈាមមូយផ្លោកដែលមនុស្សម្នាក់បានបរិច្ចាគអាចជួយសង្រ្គោះអាយុជីវតិមនុស្សបានចំនួនបីនាក់។
កម្មវិធីស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមពីសំណាក់បុគ្គលិកប្រចាំឆ្នាំ ២០១៨


កម្មវិធីស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមពីសំណាក់បុគ្គលិកប្រចាំឆ្នាំ ២០១៧

