ទំនួលខុសត្រូវលើកិច្ចការងារសង្គមរបស់ស្ថាបនា

គោលបំណង​នៃប្រព័ន្ធគ្រប់គ្រង​និរន្តរភាព​សង្គម និងបរិស្ថាន​​គឺដើម្បី​ផ្តល់នូវ​គ្រោងការ​ណែនាំ​​សំរាប់​​ ធនាគារ ស្ថាបនា ភីអិលស៊ី ដើម្បីអោយ​ស្ថាប័នមាន​ប្រតិបត្តិការ​ប្រកបដោយ​និរន្តរភាព និងប្រកបដោយ​​ទំនួល​​ខុសត្រូវ​ខ្ពស់ នឹងមិនមាន​ផល​​ប៉ះ​ពាល់​​​លើបរិស្ថាន និងសង្គម។ ចំណុចបន្ទាប់​នឹង​រាបរាប់​​អំពី​គោលការណ៍​ប្តេជ្ញា​ដែល​ត្រូវបាន​រៀបចំឡើង​សម្រាប់ស្ថាប័ន និងដំណើរការអភិវឌ្ឍន៍ជានិរន្តរ។

បរិស្ថាន

ធនាគារ ស្ថាបនា ភីអិលស៊ី​ មានកាតព្វកិច្ចដ៏ធំ​ជាមួយ​ម្ចាស់ហ៊ុន និងសហគមន៍​ដើម្បីធ្វើអោយ​មាន​ប្រសិទ្ធ​ភាព​ប្រតិបត្តិការ​នូវរាល់លទ្ធភាព​​ដែលយើងអាច​ធ្វើបានសម្រាប់​ការរួមចំណែក​ក្នុង​ការកាត់បន្ថយ​ផលប៉ះ​ពាល់​បរិស្ថាន។ រាល់ប្រាក់​ទុនមិនគួរត្រូវ​បាន​​​​ប្រើប្រាស់​​ដោយ​ការដឹង​ជាមុននិងចេតនា​ក្នុងការផ្តល់​ឥណទាន​ទៅអោយ​សហគ្រាស​ដែលចូលរួមឬពាក់​ព័ន្ធនឹងសកម្មភាព​ត្រូវបាន​ហាមឃាត់​ក្រោមច្បាប់​កម្ពុជា​រាប់បញ្ចូល​ទាំងការកេង​ប្រវ័ញ្ចលើ​ទម្រង់​ពលកម្ម ឬពលកម្មកុមារ​ការជួញដូរ​ផលិតផលសត្វ​ព្រៃខុសច្បាប់​ការផលិតផល​ឬជួញដូរ​សម្ភារៈ​ដែលមាន​​ផ្ទុកសារធាតុវិទ្យុសកម្ម​ឬសា​រ​ធាតុ​គីមីគ្រោះ​ថ្នាក់​លើស​កំណត់​ផ្សេងៗ។

សង្គម

ធនាគារ ស្ថាបនា​ ភីអិលស៊ី ជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុន​ពិតជាអាចទទួល​ខុសត្រូវ​ក្នុងការគាំទ្រ​​សហគមន៍​​ក្នុងដំណើ​រ​ការ​ប្រតិបត្តិ “សុខភាពល្អ”​ និងភាពជោគជ័យ​ដោយអាស្រ័យ​លើ​ការពឹងពាក់​​​គ្នា​​ទៅវិញទៅមក​រវាង​ភាគី​ទាំង​ស​ងខាង។

ស្ថាបនា​សម្រេច​បានជោគជ័យ​ត្រចះត្រចង់​នេះបាន​ដោយសារ៖

ធានានូវរាល់​សកម្មភាព ដែល​អនុលោម​ទៅតាមតម្រូវការ​របស់សហគមន៍ ដោយការ​ផ្តល់​​នូវផលិតផល និងសេវា​កម្មសមស្រប​ដែលត្រូវបាន​ជ្រើសរើស និងអភិវឌ្ឍន៍​យ៉ាងយកចិត្តទុក​ដាក់​សម្រាប់​តម្រូវការ​ប្រជាជន​​កម្ពុជាគ្រប់រូប។
ពង្រីកសេវាសហគមន៍ដោយ​ការផ្តល់​នូវសេវា​ផ្សេងៗ​ក្នុងតំបន់ និងសហគមន៍​ថ្មី​ជាច្រើន​តាមរយៈ​ការពង្រីក​បណ្តាញ ទៅតាមបណ្តា​ខេត្ត​នានា​ ការពង្រីក​សេវា​​ប្រាក់​បញ្ញើ-សន្សំ និងការ​ផ្តោត​សំខាន់​នូវរាល់​សកម្មភាព ដែលអាចជួយ​លើកតម្កើន​​កម្រិតជីវភាព​​របស់ប្រជាជន​ក្នុងតំបន់។
ការបន្តពង្រីក​សេវាផ្ទេរប្រាក់​ទៅកាន់ស្រុក​នានាដើម្បីលើក​កម្ពស់​កម្រិត​ជីវភាព​​ប្រជាជន។
ធនាគារ ស្ថាបនា​ ភីអិលស៊ី អនុវត្តនូវគោល​នយោបាយ “ពុំមានការអត់ធ្មត់” នូវរាល់អំពើពុករលួយ ទាំងក្នុង និងក្រៅ​ស្ថាប័ន និងអំពើទាំងឡាយ​ណាដែល​ខុសច្បាប់។ យើងតែងតែ​បង្កើត​នូវ​​ប្រពន្ធ័គ្រប់គ្រង​ផ្ទៃក្នុង​យ៉ាង​រឹងមាំ​ និងផ្សព្វផ្សាយ​ដល់បុគ្គលិក​ទាំងអស់​ដើម្បីទប់​ស្កាត់​អំពើ​ពុករលួយ។

ធនាគារ ស្ថាបនា​ ភីអិលស៊ី ពុំផ្សារ​ភ្ជាប់សម្ព័នភាពជាមួយ​គណបក្សនយោបាយ​ណាមួយ​នោះទេ​ប៉ុន្តែ​ស្ថាប័ន​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ និងធ្វើការ​ក្នុងភាព​សុខដុមរមនា​ជាមួយ​រាជ​រដ្ឋាភិបាល​ដែលត្រូវបានជ្រើសតាំង។