សារពីប្រធាននាយកប្រតិបត្តិ
វិស័យធនាគារទទួលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩
កាលពីមួយឆ្នាំមុន យើងបានចាប់ផ្តើមដំណើរការផ្លាស់ប្តូរនៅ ធនាគារ ស្ថាបនា ដោយដំណើរការផ្លាស់ប្តូរនេះ គឺជាជំហរដ៏មានមហិច្ឆតាមួយខណៈពេលដែលយើងកំពុងជម្នះបញ្ហាប្រឈម និងស្របពេលដែលពិភពលោកបានបន្តរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ១៩។
ការដាក់ចេញនូវប្រធានការបិទខ្ទប់ទូទាំងប្រទេសបានប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា។ ដូចគ្នានេះផងដែរ យើងក៏បានប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា បន្តបើកប្រតិបត្តិការអាជីវកម្មតាមការិយាល័យសាខា ផ្តល់សេវាអេធីអឹម ជាពិសេសត្រូវប្រាកដថាអតិថិជនមានសុវត្ថិភាព និងទទួលបានការយកចិត្តទុកដាក់។ យើងបានចាត់ទុកព្រឹតិ្តការណ៍មួយនេះ គឺជាការសាកល្បងមួយដែលពួកយើងមិនធ្លាប់មានពីមុនមក។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបុគ្គលិក ធនាគារ ស្ថាបនា ទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យប្រតិបត្តិការ ធនាគារ របស់យើងបន្តដំណើរការ ខណៈពេលដែលយើងទាំងអស់គ្នាបានបន្តខិតខំប្រឹងប្រែងធ្វើការ និងដោះស្រាយបញ្ហានានានៅផ្ទះក្នុងអំឡុងពេលកូវីដ១៩។ ជាការពិតណាស់ ភាពរឹងមាំ ជំនាញវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់អ្នកទាំងអស់គ្នា គឺជាហេតុផលដែលធ្វើឱ្យធនាគារ ស្ថាបនា មានការរីកចម្រើនឥតឈប់ឈរក្នុងឆ្នាំ ២០២១។
នៅ ធនាគារ ស្ថាបនា យើងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ តាមរយៈការផ្តល់នូវឥណទានរៀបចំឡើងវិញ។ យើងបានជួយអតិថិជនឥណទានរហូតដល់ ២០% ក្នុងការរៀបចំឥណទានឡើងវិញ និងផ្តល់ការពន្យាដល់អតិថិជនក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ ១៩។
យើងយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់សារៈសំខាន់ក្នុងការជួយដល់សហគមន៍នៅជុំវិញយើង។ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ធនាគារ ស្ថាបនា បានបរិច្ចាគម៉ាស់ដល់រដ្ឋបាលខេត្តកណ្តាល គ្រឿងឧបភោគបរិភោគដល់សាលារាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់ និងការផ្គត់ផ្គង់ថ្នាំពេទ្យដល់អង្គភាពនានាក្នុងខេត្តដ៏ទៃទៀត។
យើងសូមធ្វើការដឹងគុណ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការចាក់ថ្នាំបង្ការ ប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនាំឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលមានអត្រាអ្នកទទួលបានការចាក់វ៉ាក់សាំងខ្ពស់បំផុតនៅក្នុងតំបន់។
កិច្ចខិតខំប្រឹងប្រែងទាំងនេះបានធ្វើឱ្យសកម្មភាពធុរកិច្ចដំណើរការឡើងវិញ ដែលនាំឱ្យប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៣,០% នៅក្នុងឆ្នាំ ២០២១។ ប្រទេសកម្ពុជា បានធូរស្រាល និងមានស្ថានភាពល្អប្រសើរ ជាមួយនឹងការរួមចំណែកពីវិស័យសំខាន់ៗ ដូចជាវិស័យទេសចរណ៍ ការនាំចេញ ការផលិត និងសំណង់ ដោយមានការចាប់ផ្តើមដំណើរការឡើងវិញ និងបានដកចេញនូវវិធានការរឹតបន្តឹងក្នុង ការធ្វើដំណើរ។
សមិទ្ធផលដ៏ល្អប្រពៃក្នុងអំឡុងពេលដ៏លំបាក
បើទោះបីជាមានបញ្ហាប្រឈមជាច្រើន ក្នុងឆ្នាំ២០២១ ក៏ដោយ ធនាគារ ស្ថាបនា បាននាំមកនូវលទ្ធផលដ៏គាប់ប្រសើរពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ប្រាក់ចំណូលបានកើនឡើង ១៥% ខណៈពេលដែលការចំណាយប្រតិបត្តិការកើនឡើងត្រឹមតែ ១៤% ដែលបណ្តាលឱ្យមានការកើនឡើងនៃប្រាក់ចំណេញប្រតិបត្តិការដល់ ១៣%។ ប្រាក់ចំណូលការប្រាក់សុទ្ធបានកើនឡើងដល់ ១១% ដែលបានគាំទ្រដល់ការផ្តល់សេវាឥណទានបានកាន់តែច្រើន ដែលសមតុល្យឥណទានបានកើនឡើង ២២,៥% ដែលមានចំនួន ១,៩ ពាន់លានដុល្លារអាមេរិក។
តាមទស្សនៈមូលធន និងសន្ទនីយភាព យើងបានឈានចូលឆ្នាំ ២០២១ ដោយផ្អែកលើមូលដ្ឋានរឹងមាំ ដែលផ្តល់ឱ្យយើងនូវធនធានគ្រប់គ្រាន់ ដើម្បីបម្រើអតិថិជន និងសហគមន៍របស់យើងក្នុងកំឡុងពេលលំបាកដែលមិនធ្លាប់មានពីមុនមក។ យើងបានជួយដល់អតិថិជន ១,៨៥៨ នាក់ក្នុងការទិញផ្ទះ និងផ្តល់ឥណទានច្រើនជាង ១,៣ ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់អតិថិជនរបស់យើងក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ។
យើងក៏បានឃើញការកើនឡើងនៃប្រាក់បញ្ញើ ១៣% ដែលមានចំនួន ១,៤៧ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២១។ យើងបានបង្កើនតម្លៃសិទ្ធិផ្តាច់មុខរបស់យើងបន្ថែមទៀត ដោយចំនួនអតិថិជនសរុបទាំងអស់របស់យើងកើនឡើងដល់ ១៧% បើធៀបនឹងឆ្នាំមុន។
នៅក្នុងឆ្នាំ ២០២១ យើងក៏បានឆ្លៀតយកឱកាសនេះ ក្នុងការបង្កើនការយកចិត្តទុកដាក់ និងយល់ដឹងអំពីអតិថិជនរបស់យើង តាមរយៈការការសិក្សាលើការបែងចែកទីផ្សារយ៉ាងច្បាស់លាស់។ នាយកដ្ឋានសេវាហិរញ្ញវត្ថុបុគ្គលរបស់យើងនឹងបន្ត ផ្តល់នូវយុទ្ធសាស្រ្តសំខាន់ៗសម្រាប់គាំទ្រភាពរីកចម្រើនរបស់ធនាគារ ដោយផ្តោតលើភាពរឹងមាំរបស់យើងក្នុងការផ្តល់នូវភាពងាយស្រួលនៃធនាគារប្រចាំថ្ងៃ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម ដែលជាកត្តាជំរុញឱ្យធនាគារអាជីវកម្មរបស់យើងមានភាពរីកចម្រើននាពេលអនាគត។
យើងបានបើកដំណើរការ ធនាគារ ស្ថាបនា ព្រីមារណ៍ ដើម្បីផ្តល់នូវសេវាធនាគារឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការពិសេសរបស់អតិថិជនសំខាន់ៗរបស់យើង។ ស្ថាបនា ព្រីមារណ៍ របស់យើងមានចំនួន ៣ ទីតាំងដូចជានៅ អគារ ស្ថាបនា បឹងកេងកង និងខេត្តសៀមរាប។
លើសពីនេះទៅទៀត យើងបានចាត់តាំងក្រុមហ៊ុនរចនាមកពីចក្រភពអង់គ្លេស ដើម្បីរចនាឡើងវិញនូវសាខាចំនួន ១៧០ របស់យើងទូទាំងប្រទេស។ ក្នុងពេលឆាប់ៗនេះ អតិថិជនរបស់យើងអាចទទួលបាននូវបទពិសោធន៍ថ្មីតាមរយៈសាខាដែលមានរូបរាង និងរចនាបថថ្មី។
សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ ២០២១
យើងទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរស្ថាប័នរបស់យើង និងរបៀបដែលយើងបន្តរួមបញ្ចូលគ្នានូវបណ្តាញសាខា សមត្ថភាពឌីជីថល និងប្រព័ន្ធអេកូឡូស៊ីរបស់យើង ដើម្បីឱ្យក្លាយទៅ ជាធនាគារមួយដ៏សម្បូរបែបសម្រាប់អតិថិជន និងសបស្រមទៅតាមតម្រូវការអតិថិជន។
នាពេលបច្ចុប្បន្ននេះ អតិថិជនរបស់យើងជាច្រើនកំពុងតែពេញនិយមប្រើប្រាស់ Sathapana Mobile ដែលជាកម្មវិធីធនាគារចល័តដែលទទួលបានពានរង្វាន់ឆ្នើមប្រចាំឆ្នាំ។ Sathapana Mobile អនុញ្ញាតឱ្យអតិថិជនអាចផ្ញើរ និងទទួលប្រាក់ ទូទាត់វិក្កយបត្រ ទូទាត់ QR កូដ ជាមួយ Sathapana Pay និងធ្វើប្រតិបត្តិការសេវាធនាគារចល័តផ្សេង ទៀតដូចជា ការបើកគណនីអនឡាញ ការស្នើសុំសេវាឥណទាន និងសេវាផ្សេងៗទៀតបានយ៉ាងងាយស្រួល។
ស្របជាមួយគ្នានេះផងដែរ យើងបានសហការយ៉ាងជិតស្និទ្ធជាមួយ ធនាគារជាតិ នៃកម្ពុជា ដើម្បីបង្កើននូវប្រសិទ្ធភាពលើប្រព័ន្ធទូទាត់ចល័តបាគង ដើម្បីអាចធ្វើការផ្ទេរ និងទូទាត់ប្រាក់បានដោយមិនចាំបាច់ មានសាច់ប្រាក់រវាងធនាគារក្នុងស្រុក។ កិច្ចសហការនេះ គឺផ្តល់នូវបទ ពិសោធន៍អតិថិជនឱ្យកាន់តែសម្បូរបែប និងល្អឥតខ្ចោះ ហើយនេះ គឺជាយុទ្ធសាស្រ្តមួយក្នុងការទាក់ទាញអតិថិជនថ្មី និងរក្សាអតិថិជនឱ្យបន្តប្រើប្រាស់សេវាធនាគារ ប្រកបដោយប្រសិទ្ធភាព រហ័ស និងច្នៃប្រឌិតខ្ពស់។
បន្ថែមពីលើនេះ យើងក៏មានកិច្ចសហការជាមួយអគ្គនាយកដ្ឋាន ពន្ធដារ រដ្ឋាករទឹកស្វយ័តក្រុងសៀមរាប ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (ស៊ីប៊ីស៊ី) ក្រុមហ៊ុន អគ្គិសនីកម្ពុជា (EDC) និងស្ថាប័នឯកជននានា ដែលជាការរួមចំណែកមួយដ៏សំខាន់ក្នុងការផ្តល់នូវសេវាធនាគារមួយយ៉ាងពេញលេញនៅលើកម្មវិធី Sathapana Mobile។
ទន្ទឹមនឹងនេះផងដែរ ជាផ្នែកមួយនៃដំណើរការផ្លាស់ប្តូររបស់យើង ផ្នែកប្រតិបត្តិការធនាគារត្រូវបានបង្កើតឡើង ដើម្បីផ្តោតការយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់លើអាជីវកម្មទូទាត់របស់យើង។ ដំណើរការមួយនេះ អនុញ្ញាតឱ្យយើងមានឱកាស ដើម្បីបំពេញតម្រូវការអតិថិជនដែលកំពុងកើនឡើងលើការប្រើប្រាស់ដំណោះស្រាយហិរញ្ញវត្ថុដូចជា ការទូទាត់ប្រាក់ដោយគ្មានសាច់ប្រាក់ប្រកបដោយភាពសាមញ្ញ រហ័ស និងសុវត្ថិភាពជាងមុន។ ជាពិសេស យើងទទួលបានកំណត់ត្រាមួយដ៏ល្អប្រពៃបំផុត ដោយទទួលបានដៃគូពាណិជ្ជកម្ម (QR Merchant) ច្រើនជាងគេនៅលើទីផ្សារហិរញ្ញវត្ថុ ដែលលើសពីផែនការរបស់យើង ១០០.០០០។ ជាមួយគ្នានេះផងដែរ យើងបានបង្កើតបណ្តាញលក់ និងចែកចាយតាមធនាគារចល័ត ដើម្បីឱ្យធនាគារ ស្ថាបនា កាន់តែនៅជិតអតិថិជន។
អាជីវកម្មទូទាត់របស់យើង ជាពិសេសប្រតិបត្តិការឌីជីថលបានកើនឡើងប្រមាណ ៥៥% ដែលមានចំនួនលើស ៥ លានដុល្លារអាមេរិក និងបានកើនឡើងនៅក្នុងតម្លៃ ៨៨% ស្មើរនឹង ៧,៣ ពាន់លានដុល្លារអាមេរិក។ ជាមួយនឹងដំណោះស្រាយទូទាត់ប្រកបដោយភាពច្នៃប្រឌិតអាចជំរុញឱ្យយើងធ្វើការសហការជាមួយដៃគូអាជីវកម្មសំខាន់ៗរួមមាន៖
Passapp និងទ្រូម៉ាន់នី។ កិច្ចសហការនេះ បានអនុញ្ញាតឱ្យយើងផ្តល់នូវអត្ថប្រយោជន៍ដ៏ល្អបំផុតជូនអតិថិជនទាំងអស់របស់យើង។
នៅពេលយើងចាប់ផ្តើមមានការិយាល័យប្រតិបត្តិអភិវឌ្ឍន៍ និងផែនការផ្លាស់ប្តូរអាជីវកម្មរយៈពេល ៣ឆ្នាំ គឺយើងមានគោលដៅ សាមញ្ញមួយ ដោយពួកយើងចង់ក្លាយជាធនាគារប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។ ដំណើរការនៃការផ្លាស់ប្តូររបស់យើងគឺមិនមែនគ្រាន់តែផ្តោតសំខាន់ទៅការវិនិយោគថ្មីប៉ុណ្ណោះទេ ប៉ុន្តែយើងយកចិត្តទុកដាក់លើប្រសិទ្ធភាពនៃប្រតិបត្តិការដើម្បីគ្រប់គ្រង និងចាត់ចែងការចំណាយទៅលើផ្នែកសំខាន់ៗផងដែរ។ ដើម្បីកែលម្អគុណភាពសេវាកម្ម និងកាត់បន្ថយការចំណាយលើដំណើរប្រតិបត្តិការ យើងបានធ្វើស្វ័យប្រវត្តិកម្មដំណើរការឥណទានរបស់យើងបន្ថែមទៀត និងប្រព័ន្ធស្តង់ដារមួយងាយស្រួលគ្រប់គ្រងឥណទាន និងការងាររដ្ឋបាល។
ការដាក់បញ្ចូលជើងឯក
យើងបានចូលរួមកម្មវិធី 2X Challenge ជាមួយ FMO Entrepreneurial Bank ក្នុងការទទួលស្គាល់ស្ត្រីជាក្រុមអតិថិជនយុទ្ធសាស្ត្រ។ 2X Challenge គឺជាកម្មវិធីស្តីពី ការវិនិយោគយេនឌ័រអន្តរជាតិ ដែលបានបង្កើតឡើងក្នុងគោលបំណងប្រមូលថវិកា ១៥ ពាន់លានដុល្លារអាមេរិក ជាសមូហភាព ដើម្បីផ្តល់ឱ្យស្ត្រីស្ថិតនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ជាមួយនឹងការទទួល បាននូវឱកាសជាអ្នកដឹកនាំ គុណភាពការងារ ហិរញ្ញវត្ថុ ការគាំទ្រសហគ្រាស ផលិតផល និងសេវាកម្ម ដែលជាផ្នែកមួយចូលរួមអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។
តាមរយៈ 2X Challenge ធនាគារ ស្ថាបនា ធ្វើការយ៉ាងជិតស្និទ្ធជាមួយ Finnfund ដើម្បីសិក្សាលើវិស័យសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតផលិតផលជាពិសេសសម្រាប់ស្ត្រី។ គួរបញ្ជាក់ផងដែរថា នៅប្រទេសកម្ពុជាអាជីវកម្មភាគច្រើន គឺជាសហគ្រាសធុនតូច និងមធ្យម ដោយក្នុងនោះ ២៦% នៃសហគ្រាសធុនតូច និងមធ្យម និង៦២% នៃសហគ្រាសធុនតូចបំផុត តូច និងមធ្យម គឺជាស្រ្តីដែលជាម្ចាស់អាជីវកម្ម។
យើងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះកម្មវិធីស្ត្រីក្នុងវិស័យអាជីវកម្ម ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការការពារផ្នែកហិរញ្ញវត្ថុ និងលទ្ធភាពឱ្យស្រ្តីទទួលបានឱកាសចូលក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម។ កម្មវិធីនេះ គឺជាកញ្ចប់ពិសេសដែលរួមបញ្ចូលនូវផលិតផលដូចជា៖ ឥណទានទូទាត់អាជីវកម្ម ឥណទានគេហដ្ឋាន ឆ្លាតវៃ និងភាពជាដៃគូ ដំណោះ ស្រាយទូទាត់ និងគណនីសន្សំឆ្លាតវៃ។ ជាលទ្ធផល អតិថិជនស្ត្រីរបស់យើងបានកើនឡើង ២៤%។
គួរបញ្ជាក់ផងដែរ កម្មវិធីស្ត្រីក្នុងវិស័យអាជីវកម្មនេះ គឺជាកម្មវិធីដ៏ល្អប្រពៃបំផុតដោយ ធនាគារ ស្ថាបនា បានលើកទឹកចិត្តដល់ស្ត្រីកម្ពុជាឱ្យរុញច្រានការកំណត់ និងការរំពឹងទុកក្នុងសង្គមកន្លងមក តាមរយៈការលើកកម្ពស់ពួកគេក្នុងការពង្រីកអាជីវកម្ម។ សម្រាប់ ធនាគារ ស្ថាបនា ផ្ទាល់យើងផ្តល់ឱកាសស្មើគ្នា និងប្រកាន់ខ្ជាប់នូវ ”គោលការណ៍
គ្មានការរើសអើង” ។
វប្បធម៌ធនធានជាចម្បង
យើងជឿជាក់លើការកសាងស្ថាប័នមួយដ៏ល្អនៅពេលបុគ្គលិកគ្រប់រូបអាចបង្ហាញពីសក្តានុពលរបស់ពួកគេបានយ៉ាងពេញលេញ។ ដើម្បីឱ្យ ប្រតិបត្តិការអាជីវកម្មរបស់យើង និងធនធានមនុស្សមានភាពស៊ីសង្វាក់គ្នា យើងបានចាប់ផ្តើមដំណើរការ HRBP របស់យើងឡើងវិញ ដើម្បីជំរុញវប្បធម៌ការងារដែលមានកិច្ចសហការគ្នាកាន់តែច្រើន។ យើងបានបង្កើត Competency Framework ដើម្បីផ្តល់ឱ្យបុគ្គលិករបស់យើងមានផែនការច្បាស់លាស់សម្រាប់អាជីពការងារ។ ដូច្នេះហើយ ដើម្បីជួយពួកគេឈានទៅមុខក្នុងអាជីពការងារ យើងបានវិនិយោគទៅលើ Sathapana Academy ដែលជាវេទិកាសិក្សាដោយខ្លួនឯងដោយ
បុគ្គលិកទាំងអស់អាចរៀនតាមរយៈអនឡាញ។ ទន្ទឹមនឹងនេះ យើងក៏បានណែនាំបុគ្គលិករបស់យើងតាមរយៈវគ្គបណ្តុះបណ្តាល Kaizen ស្តីអំពីសារៈសំខាន់ក្នុងការបន្តជំរុញវប្បធម៌ និងអភិវឌ្ឍសេវាកម្មអតិថិជនដើម្បីឱ្យសេវាធនាគាររបស់យើងកាន់តែមានភាពល្អប្រសើរឡើង។ លើសពីនេះទៅទៀត កម្មវិធី ជំរុញការទំនាក់ទំនងបុគ្គលិក គឺបានផ្តល់នូវ កន្លែងការងារប្រកបដោយតម្លាភាពជូនដល់បុគ្គលិកគ្រប់ រូបជាមួយនឹងការបញ្ចេញមតិបានដោយសេរី។ បន្ថែមពីលើនេះផងដែរជានិច្ចជាកាលយើងតែងតែធ្វើការអបអរសាទររាល់ភាពជោគជ័យ មិនថាតូចឬធំ តាមរយៈរៀបចំកម្មវិធីផ្តល់រង្វាន់ និងការទទួលស្គាល់ ដើម្បីធានាថាការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តមោះមុតរបស់បុគ្គលិក ត្រូវបានទទួលស្គាល់។
យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលសមិទ្ធិផលរបស់យើងត្រូវបានទទួលស្គាល់តាមរយៈការទទួលពានរង្វាន់ដូចជា៖ "ក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី ប្រចាំឆ្នាំ២០២១" "ពានរង្វាន់កម្មវិធីធនាគាររូបវន្តនវានុវត្តន៍នៅកម្ពុជាប្រចាំឆ្នាំ ២០២០" និង"ពានរង្វាន់ធនាគារឌីជីថលឈានមុខប្រចាំឆ្នាំ ២០២០"។
ការការពារភាគីពាក់ព័ន្ធគឺកត្តាចម្បង
ជំងឺកូវីដ១៩ បានបង្កើតភាពមិនច្បាស់លាស់ និងការរំខានជាច្រើនដល់ អតិថិជន និងសហគមន៍ក្នុងប្រទេសកម្ពុជា។ យើងបានចូលរួមយ៉ាង សកម្មជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាលទាក់ទងនឹងការផ្លាស់ប្តូរគោល នយោបាយដែលបានដាក់ចេញក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩។
ដូច្នេះហើយ យើងបានណែនាំកម្មវិធីផ្តល់ប្រាក់កម្ចី ដើម្បីជួយធនាគារក្នុងការគ្រប់គ្រងហានិភ័យឥណទានបានល្អប្រសើរ និងពង្រីកប្រតិបត្តិការអាជីវកម្ម។ កម្មវិធីផ្តល់ប្រាក់កម្ចី អនុញ្ញាតឱ្យយើងឆ្លើយតបបានយ៉ាងរហ័សទៅកាន់អតិថិជន កាត់បន្ថយថ្លៃដើមនៃដំណើរការ និងក្រិតកម្រិតឥណទានឱ្យបានល្អប្រសើរ ដើម្បីគ្រប់គ្រងហានិភ័យនានា។
ដើម្បីកាត់បន្ថយហានិភ័យឥណទាន និងទីផ្សារ ធនាគារ ស្ថាបនា បានធ្វើការសាកល្បងផ្ទៃក្នុងដូចជា៖ ការសាកល្បងហានិភ័យ និងការគ្រប់គ្រងខ្លួនឯង (RCSA) Liquidity Stress Test និងការសាកល្បងរៀបចំឥណទានឡើងវិញ។
ទន្ទឹមនឹងនេះផងដែរ ចំណុចដ៏សំខាន់នៃការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមរបស់យើងគឺជាវប្បធម៌ 'គ្មានការភ្ញាក់ផ្អើល' ខណៈដែលផ្នែកសន្តិសុខព័ត៌មានវិទ្យារបស់យើងត្រូវបានបង្កើតឡើងដាច់ដោយឡែកពីនាយកដ្ឋានព័ត៌មានវិទ្យា ដើម្បីធានាឯករាជ្យភាព។ នាយកដ្ឋានប្រតិបត្តិកតាមក៏ជានាយកដ្ឋានឯករាជ្យមួយដែលអាចរាយការណ៏ដោយផ្ទាល់ទៅក្រុមប្រឹក្សាភិបាល។
នៅក្នុងនោះ យើងមានគណៈកម្មាធិការបន្តអាជីវកម្ម ដែលតែងតែធ្វើការពិភាក្សាគ្នា អំពីយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យដែលពាក់ព័ន្ធនឹងជំងឺរាតត្បាតដែលមានផលប៉ះពាល់លើភាគីពាក់ព័ន្ធទាំងអស់។
ក្នុងឆ្នាំ ២០២១ យើងបានទទួលវិញ្ញាបនបត្រប្រាក់បញ្ជាក់គោលការណ៍ការពារអតិថិជន (CPP) ។ បន្ទាប់ពីការវាយតម្លៃដោយ M-CRIL ធនាគារបានបង្ហាញពីការអនុលោមតាម ៩៤,៩% នៃសូចនាករទាំងអស់ ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់យើងចំពោះការការពារអតិថិជន។
យើងនឹងបន្តពិនិត្យ និងកែលម្អយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យរបស់យើង ដើម្បីធានាថា យើងមានឧបករណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងធនធានសមស្របត្រឹមត្រូវ ដើម្បីគាំទ្រផែនការកំណើនរបស់យើង។
ទស្សនវិស័យសម្រាប់ឆ្នាំ ២០២២
ក្នុងឆ្នាំ ២០២២ យើងមើលឃើញពីបញ្ហាប្រឈមនានា នៅពេលដែលសេដ្ឋកិច្ចចាប់ផ្តើមមានស្ថានភាពប្រក្រតីឡើងវិញ។ អតិថិជន និងអាជីវកម្មជាច្រើនត្រូវការពេលវេលា ក្នុងការស្តារហិរញ្ញវត្ថុរបស់ពួកគេឡើងវិញ។ ស្របពេលជាមួយគ្នានេះដែរ យើងក៏ជួបប្រទះបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរផងដែរដោយសារតែអតិផរណាពិភពលោក ការកើនឡើងអត្រាការប្រាក់ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានបណ្តាលឱ្យតម្លៃប្រេងសំាងកើនឡើង។ ដូច្នេះ ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច គឺត្រូវការពេលវេលា ហើយនេះអាចបន្តធ្វើឱ្យប៉ះពាល់ដល់ផលប័ត្រឥណទានរបស់យើង និងរារាំងកំណើនប្រាក់កម្ចី។ ទោះជាយ៉ាងណាក៏ដោយ យើងពិតជាមានសេចក្តីរំភើបយ៉ាងខ្លាំងចំពោះសន្ទុះនៃការផ្លាស់ប្តូរដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២១ និងផលិតផលថ្មីដែលនឹងត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០២២។
សម្រាប់ឆ្នាំ ២០២២ យើងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការផ្តល់ជូននូវសេវាកម្មធនាគារល្អឥតខ្ចោះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនរបស់យើង។ យើងទទួលស្គាល់ថាយើងស្ថិតនៅចំណុចប្រសព្វមួយដែលបច្ចេកវិទ្យាកំពុងធ្វើការវិវត្ត។ ដូច្នេះហើយ យើងនឹងធ្វើការកែលម្អបន្ថែមទៀតនៅលើ Sathapana Mobile និងការដាក់ឱ្យប្រើប្រាស់ផលិតផលឌីជីថលថ្មីដូចជា សេវាទូទាត់ប្រាក់ និងផ្ទេរប្រាក់ B2B ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម។ យើងមានបំណងបន្តធ្វើស្វ័យប្រវត្តិកម្ម និងឌីជីថល សម្រាប់ដំណើរការផ្ទៃក្នុង ដើម្បីគ្រប់គ្រងការចំណាយលើដំណើរការ និងកែលម្អបទពិសោធន៍អតិថិជន។ ជាមួយគ្នានេះផងដែរ យើងនឹងពង្រឹងទៅលើ ដំណោះស្រាយឌីជីថលដែលយើងបានបង្កើត ដើម្បីបង្កើនកិច្ចសហការជាមួយនឹងអាជីវកម្ម fintech និង e-commerce ។
ដើម្បីគាំទ្រភាពរីកចម្រើនឥតឈប់ឈររបស់យើង យើងនឹងបន្តវិនិយោគនៅក្នុងផែនការ ៣ឆ្នាំរបស់យើង ដើម្បីឱ្យប្រព័ន្ធព័ត៌មានវិទ្យា របាយការណ៍ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធហានិភ័យរបស់យើងឱ្យកាន់តែមានភាពល្អប្រសើរឡើង។ ដើម្បីកែលម្អការគ្រប់គ្រងហានិភ័យឥណទាន យើងមានគោលបំណងធ្វើស្វ័យប្រវត្តិកម្មវដ្តនៃការប្រមូលក៏ដូចជាការបែងចែក និងការតាមដានគណនីដែលខូច។ ទន្ទឹមនឹងនេះ យើងកំពុងតែដំណើរការ លើកគម្រាង ដើម្បីធានាថាយើងមានប្រតិបត្តិការហិរញ្ញវត្ថុគួរឱ្យទុកចិត្ត និងប្រព័ន្ធគ្រប់គ្រងទ្រព្យសកម្ម (ALM) ដែលជាជំនួយដ៏សំខាន់សម្រាប់ធ្វើការសម្រេចចិត្តឱ្យកាន់តែប្រសើរឡើង។
យើងមានការរំពឹងទុកយ៉ាងខ្លាំងលើការពង្រីកទេពកោសល្យ និងការឈានដល់គោលដៅរបស់យើងក្នុងការមើលឃើញស្ត្រីកាន់តែច្រើននៅក្នុងតួនាទីជាអ្នកដឹកនាំនៅទូទាំងធនាគារ។ យើងសង្ឃឹមយ៉ាងមុតមាំថាយើងនឹងសម្រេចបាននូវគុណវុឌ្ឍិទាំងអស់នៅក្នុង 2X Challenge ដោយបង្កើនចំនួនស្ត្រីក្នុងការងារឱ្យលើសពី ៤០% និងបង្កើនចំនួនស្ត្រីក្នុងតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់លើសពី ៣០%។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ យើងនឹងអនុវត្តទម្រង់រចនាថ្មីជាបណ្តើរៗទៅកាន់សាខារបស់យើងក្នុងគោលបំណង ដើម្បីផ្តល់នូវបទពិសោធន៍ជូនអតិថិជនឱ្យកាន់តែល្អប្រសើរឡើង និងផ្លាស់ប្តូរសាខារបស់យើងទៅ ជាកន្លែងលក់យ៉ាងសកម្ម និងចំណុចប្រឹក្សាយោបល់ហិរញ្ញវត្ថុ។ ជាមួយគ្នានេះផងដែរ យើងនឹងពង្រីកបណ្តាញម៉ាស៊ីនអេធីអឹមរបស់យើងដោយបន្ថែមម៉ាស៊ីនអេធីអឹមជាង ៥០០ គ្រឿង ដើម្បីបង្កើនលទ្ធភាពរបស់យើង និងផ្តល់ភាពងាយស្រួលប្រចាំថ្ងៃដល់អតិថិជនរបស់យើង។
សរុបសេចក្តីមក ខ្ញុំជឿជាក់ថា ធនាគារ ស្ថាបនា មានជំហរយ៉ាងរឹងមាំជាមួយនឹងតួនាទីយ៉ាងសំខាន់ជួយទ្រទ្រង់ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា។ ខណៈពេលដែរអនាគតនៅមិនទាន់មានភាពនឹងនរនៅឡើយ យើងនឹងអនុវត្តយុទ្ធសាស្រ្ត Post-Pandemic Landscape ជាមួយនឹងជំហរដ៏រឹងមាំប្រកបដោយវិជ្ជាជីវៈ និងសុចរិតភាព។ យើងនឹងបន្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីកែលម្អលទ្ធភាពទទួលបានសេវាធនាគារ និងកម្រិតសេវាកម្ម ខណៈពេលដែលតម្រូវការអតិថិជនមានការផ្លាស់ប្តូរ និងការប្រែប្រួលទីផ្សារយ៉ាងឆាប់រហ័ស។ ជាមួយនឹងការប្រុងប្រយ័ត្ន និងការតាំងចិត្តខ្ពស់ ខ្ញុំមានជឿជាក់ថា យើងអាចបន្តដំណើរដ៏ជោគជ័យក្នុងការសម្រេចបាននូវគោលដៅអាជីវកម្មរយៈពេលវែងរបស់យើង ដើម្បីក្លាយជាធនាគារពាណិជ្ជឈានមុខគេក្នុងកម្ពុជា។
សេចក្តីថ្លែងអំណរគុណ
ខ្ញុំសូមអរគុណចំពោះបុគ្គលិក ធនាគារ ស្ថាបនា ទាំង អស់ដែលបានខិតខំប្រឹងប្រែងធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីជំរុញចក្ខុវិស័យយុទ្ធសាស្ត្ររបស់យើងឆ្ពោះទៅមុខ លើកកម្ពស់វិជ្ជាជីវៈ និងការសហការ គ្នាទូទាំងធនាគារ។ ទន្ទឹមនឹងនេះ ខ្ញុំសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាលក្នុងការណែនាំ និងការត្រួតពិនិត្យលើបញ្ហាប្រឈមក្នុងស្ថាបភាពដ៏លំបាកកាលពីឆ្នាំ ២០២១។
ជាចុងក្រោយ ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីធ្វើការថ្លែងអំណរគុណដល់ ធនាគារជាតិ នៃកម្ពុជា ដែលតែងតែបន្តគាំទ្រ និងផ្តល់ការណែនាំមកដល់ ធនាគារ ស្ថាបនា។
ដោយក្តីគោរពអំពីខ្ញុំ
លោក ហ្វុង កៃ ជីន
ប្រធាននាយកប្រតិបត្តិ