
លោក ហ្វុង កៃ ជីន
ប្រធាននាយកប្រតិបត្តិ
លោក ហ្វុង កៃជីន គឺជាប្រធាននាយកប្រតិបត្តិ នៃធនាគារ ស្ថាបនា ភីអិលស៊ី។ លោកមានបទពិសោធន៍ជាង ៣០ ឆ្នាំ ក្នុងវិស័យធនាគារ ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ និងក្នុងតំបន់។ មុនពេលចូលបម្រើការនៅ ធនាគារ ស្ថាបនា លោកគឺ ជាប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងអគ្គនាយករងនៃធនាគារ VPBank ប្រទេសវៀតណាម។ លោកក៏ជាអគ្គនាយករង និងនាយកផ្នែកធនាគារពាណិជ្ជកម្មនៃធនាគារ Alliance Bank Malaysia Berhad និងជានាយកគ្រប់គ្រងទូទៅផ្នែកធនាគារសហគ្រាសធុនតូច និងមធ្យម នៃធនាគារ Standard Chartered Malaysia Berhad។ លោក ហ្វុង ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ផ្នែករដ្ឋបាលពាណិជ្ជកម្មពី សាកលវិទ្យាល័យ Curtin នៅប្រទេសអូស្ត្រាលី និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចសំណង់ពីវិទ្យាស្ថានបច្ចេកវិទ្យា Royal Melbourne ប្រទេសអូស្ត្រាលី។

លោក គូរ៉ូគី កាន់ជី
អនុប្រធាននាយកប្រតិបត្តិ
លោក គូរ៉ូគី កាន់ជី មានបទពិសោធន៍ជាង ៣០ ឆ្នាំ លើផ្នែកធនាគារពាណិជ្ជ តាំងពីលោកចាប់ផ្តើមការងារនៅឆ្នាំ ១៩៨៩ នៃធនាគារ Sumitomo លីមីតធីត (ក្រោយមកត្រូវប្តូរឈ្មោះទៅជាធនាគារ Sumitomo Mitsui ឬ “SMBC”) នៅប្រទេសជប៉ុន។ នៅធនាគារ SMBC លោកគឺ ជាប្រធានផ្នែកគម្រោងនៃធនាគារ PT Sumitomo Mitsui ប្រទេសឥណ្ឌូនេស៊ីចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០៣។ លោកក៏ជាអនុប្រធានគ្រប់គ្រងទូទៅនៃធនាគារ Eximbank ប្រទេសវៀតណាម ដែលជាសមាជិកធនាគារ SMBC ប្រចាំប្រទេសវៀតណាម ចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៥។ នាខែឧសភា ឆ្នាំ២០១៨ លោកបានចាកចេញពី ធនាគារ SMBC ហើយចូលមកបម្រើការនៅ MARUHAN Corporation ដែលជាម្ចាស់ភាគហ៊ុនរបស់ ធនាគារ ស្ថាបនា។ ក្នុងខែធ្នូ ឆ្នាំ ២០២១ លោកក៏ចូលមកបម្រើការក្នុងតំណែងជាអនុប្រធានប្រតិបត្តិនៅ ធនាគារ ស្ថាបនា។ លោក គូរ៉ូគី ទទួលបានបរិញ្ញាបត្រផ្នែកសិល្បៈ នៃការសិក្សាឥណ្ឌូចិន ពីសាកលវិទ្យាល័យ Tokyo នៅឆ្នាំ ១៩៨៩។

លោក ហ្គាញ៉ុង ហ្សង់ព្យែរ៍ ចូសែប អង់ដ្រេ
អនុប្រធាននាយកប្រតិបត្តិ
លោក ហ្គាញ៉ុង ហ្សង់ព្យែរ៍ ចូសែប អង់ដ្រេ គឺជាអនុប្រធានប្រតិបត្តិនៅ ធនាគារ ស្ថាបនា ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំលើការដឹកនាំអង្គភាព នៅក្នុងវិស័យ Fintech និងប្រព័ន្ធទូទាត់ប្រាក់។ មុននឹងលោកចូលមកបម្រើការនៅ ធនាគារ ស្ថាបនា លោកធ្លាប់ជាអគ្គនាយកនៃ beFinancial នៅប្រទេសវៀតណាម និងជាអគ្គនាយកនៃ Eko-Pay។ កាលពីលោកនៅបម្រើការនៅមុខតំណែងមុនៗ លោកបានដឹកនាំឱ្យមានការអភិវឌ្ឍការធ្វើអនុកលកម្ម និងការប្រតិបត្តិនៃដំណោះស្រាយកម្មសិទ្ធិ នៅក្នុងធនាគារជាច្រើន និងផែនការប័ណ្ណធនាគារដូចជា ប័ណ្ណវីសា និងម៉ាស្ទ័រ។ ច្រើនឆ្នាំកន្លងមកនេះ លោក ហ្គាញ៉ុង បាននាំការលក់នៃប្រព័ន្ធ POS Loyalty Program ការសហការដៃគូផ្សព្វផ្សាយប័ណ្ណ ដំណោះស្រាយហិរញ្ញវត្ថុឌីជីថល និងផលិតផលធនាគារបែបឌីជីថលនៅទូទាំងតំបន់អាមេរិកខាងជើង សហភាពអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។ តាមរយៈប្រវត្តិការងារជាច្រើន លោកមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាធំៗតាមរយៈចក្ខុវិស័យវែងឆ្ងាយ ជាមួយនឹងជំនាញវិភាគ ដើម្បីផ្តល់នូវដោះស្រាយដំណើរការ និងតែងតែសម្រេចនូវសមិទ្ធផលតាមផែនការគោលដៅផលិតផល។ ជាមួយចំណេះដឹងដ៏ជ្រៅជ្រះ នៃសកម្មភាពអភិវឌ្ឍពាណិជ្ជកម្ម ដំណោះស្រាយការទូទាត់ប្រាក់ដំណើរការហេដ្ឋា រចនាសម្ព័ន្ធ លោកក៏មានតួនាទីពិនិត្យលើការអភិវឌ្ឍនៃបណ្តាញលក់ជាសកលលោក និងយុទ្ធសាស្រ្តអភិវឌ្ឍដៃគូអាជីវកម្ម ស្របពេលដែលលោកនឹងកំពុងបង្វឹក និងបង្កើតក្រុមការងារពូកែៗនៅ ធនាគារ ស្ថាបនា។

កញ្ញា ជេននីហ្វឺ លី
នាយិកាប្រតិបត្តិអភិវឌ្ឍន៍
កញ្ញា ជេននីហ្វឺ លី ឆោវលីន ដែលជានាយិកាប្រតិបត្តិអភិវឌ្ឍន៍នៅ ធនាគារ ស្ថាបនា គឺជាបុគ្គលម្នាក់ដែលស្រឡាញ់ផ្នែកឌីជីថលតាំងពីចូលបម្រើការដំបូងលើគម្រោងឌីជីថលនៅឆ្នាំ ១៩៩៣។ អស់រយៈពេល ២៦ឆ្នាំ កញ្ញាបានពង្រីកបទពិសោធន៍របស់ខ្លួនយ៉ាងទូលំទូលាយក្នុងវិស័យឌីជីថលដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាជាច្រើន។ កញ្ញា ជេននីហ្វឺ បានធ្វើការជាអ្នកផ្តល់សេវាកម្មផ្នែកឌីជីថល សហគ្រិនបច្ចេកទេស ហើយបានជួយដល់ការរៀបចំបង្កើតឡើងនូវការពង្រឹងបច្ចេកវិទ្យា និងបានដឹកនាំគម្រោងឌីជីថល និងកិច្ចជំនួបនៅក្នុងក្រុមហ៊ុនទូរគមនាគមន៍។ ថ្មីៗនេះ កញ្ញាបានដឹកនាំផ្នែកព័ត៌មានវិទ្យា និងឌីជីថល ដើម្បីរៀបចំធនាគារថ្មី និងកែប្រែវាពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជពេញលេញ។ កញ្ញា ជេននីហ្វឺ ទទួលបានបរិញ្ញាបត្រ ផ្នែកទំនាក់ទំនង ពីសាកលវិទ្យាល័យ Science Malaysia។

លោក សៀង សេរី
នាយកប្រតិបត្តិ រដ្ឋបាល
លោក សៀង សេរី មានបទពិសោធន៍ជាង ២៥ ឆ្នាំជាមួយស្ថាប័នហិរញ្ញវត្ថុជាច្រើន និងក្រុមហ៊ុន FMCG អន្តរជាតិ។ មុនពេលលោកត្រលប់មកបម្រើការងារនៅ ធនាគារ ស្ថាបនា ភីអិលស៊ី ជានាយកប្រតិបត្តិ រដ្ឋបាល នៅខែមករា ឆ្នាំ២០២៣ លោកត្រូបបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃ ស្ថាបនា លីមីតធីត ក្នុងប្រទេសភូមា។ បន្ថែមពីលើនេះទៅទៀត លោកបានធ្លាប់បម្រើការងារនៅធនាគារជប៉ុន MARUHAN ក្នុងឆ្នាំ២០០៨ ជាប្រធានសាខា និងបានអភិវឌ្ឍអាជីពការងាររបស់លោកក្នុងតួនាទីផ្សេងៗជាច្រើនទៀតរួមមាន៖ ប្រធានសាខាស្នាក់ការកណ្តាល ប្រធានផ្នែកលក់ ប្រធានស្ថាប័នហិរញ្ញវត្ថុ នាយកប្រតិបត្តិរដ្ឋបាល និងប្រធាននាយកប្រតិបត្តិ។
លោក សេរី បានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ MAHARISHI Vedic ក្នុងឆ្នាំ១៩៩៧ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មក្នុងឆ្នាំ២០០៨ ពីសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី។ ក្នុងដំណើរអាជីពការងាររបស់លោក លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាតិ និងអន្តរជាតិជាច្រើនដែលទាក់ទងទៅនឹងធនាគារធុរកិច្ច។ លើសពីនេះទៅទៀត លោកត្រូវបានទទួលស្គាល់ជាសមាជិកក្រុមប្រឹក្សាភិបាលដែលមានវិជ្ជាជីវៈពីវិទ្យាស្ថាន Myanmar Institute of Directors (MIoD) ក្នុងឆ្នាំ២០២០។

លោក ស្វឺយ ប៉ុណ្ណរតន៍
នាយកប្រតិបត្តិហិរញ្ញវត្ថុ
លោក ស្វឺយ ប៉ុណ្ណរតន៍ មានបទពិសោធន៍ជាង ១៧ ឆ្នាំជាមួយក្រុមហ៊ុន និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន នៅក្នុងប្រទេសកម្ពុជា។ មុននឹងចូលបម្រើការនៅ ធនាគារ ស្ថាបនា លោក គឺជាប្រធានទូទៅ ដែលគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងព័ត៌មានវិទ្យានៅក្រុមហ៊ុនតូយ៉ូតា ប្រទេសកម្ពុជា។ លោកក៏ធ្លាប់ជានាយកប្រតិបត្តិហិរញ្ញវត្ថុ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មុននឹងលោកត្រូវបានឡើងតំណែងទៅជាប្រធាននាយកប្រតិបត្តិនៅគ្រឹះស្ថានតែមួយ។ លោក មានការអនុវត្តន៍ជាច្រើនទាក់ទងទៅនឹងនៅគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិជាច្រើន និងមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងការគ្រប់គ្រងគម្រោងផ្សេងៗដូចជា ERP IT IFRS និងធនាគារស្នូល។ លោកត្រូវបានទទួលស្គាល់ជាអ្នកគ្រប់គ្រងគម្រោងដែលចេញដោយវិទ្យាស្ថានគ្រប់គ្រងគម្រោង ដែលមានទីតាំងនៅសហរដ្ឋអាមេរិក។ លើសពីនោះ លោក គឺជា Chartered Banker (CB) ដែលចូលរួមទទួលស្គាល់ដោយ វិទ្យាស្ថាន Chartered Banker នៅចក្រភពអង់គ្លេស និងវិទ្យាស្ថាន Chartered Banker ប្រចាំអាស៊ី នៅប្រទេសម៉ាឡេស៊ី។ លោកក៏ជាសមាជិក FCCA នៃសមាគមគណនេយ្យករដែលទទួលបានអាជ្ញាប័ណ្ណផ្នែកគណនេយ្យ(ACCA)នៅចក្រភពអង់គ្លេស។ លោកក៏ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម ពីសាលាពាណិជ្ជកម្ម Audencia ដែលស្ថិតនៅចំណោមសាលាពាណិជ្ជកម្មកំពូលនៅបារាំង និងទូទាំងសកលលោក។ បន្ថែមពីលើនេះទៅទៀត លោកក៏ទទួលបានវិញ្ញាបនបត្រឧត្តមភាពផ្នែកគ្រប់គ្រងពីសាលាពាណិជ្ជកម្ម Harvard នៅសហរដ្ឋអាមេរិកផងដែរ។ លោក ប៉ុណ្ណរតន៍ ចូលបម្រើការងារនៅ ធនាគារ ស្ថាបនា នៅខែតុលា ឆ្នាំ ២០១៧។

លោក ម៉េង វាសនា
នាយកប្រតិបត្តិហានិភ័យ
លោក ម៉េង វាសនា មានបទពិសោធន៍ជាង ១៦ ឆ្នាំ នៅក្នុងវិស័យធនាគារ និងក្រុមហ៊ុនសវនកម្មអន្តរជាតិមួយ។ លោកធ្លាប់ជាប្រធានផ្នែកសវនកម្មនៅក្រុមហ៊ុន Pricewaterhouse Coopers ក្នុងប្រទេសកម្ពុជា មុននឹងលោកបានចូលបម្រើការនៅ ម៉ារូហាន់ ធនាគារ ជប៉ុន នៅខែមេសា ឆ្នាំ២០១២ ក្នុងតំណែងជានាយកសវនកម្មផ្ទៃក្នុង និងបន្ទាប់មកកាន់តំណែងផ្សេងទៀតដូចជា ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យសាជីវកម្ម និងប្រធាននាយកដ្ឋានឥណទាន មុនពេលការរួមបញ្ចូលគ្នារវាង ម៉ារូហាន់ ធនាគារ ជប៉ុន និង ស្ថាបនា លីមីតធីត ក្លាយទៅជាធនាគារពាណិជ្ជ កាលពីខែមេសា ឆ្នាំ២០១៦។ លោកក៏បានបន្តបម្រើការជាប្រធាននាយកដ្ឋានឥណទានអាជីវកម្ម រហូតដល់លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិហានិភ័យ នៅខែមេសា ឆ្នាំ ២០២០។ លោក វាសនា ទទួលបរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាជាតិគ្រប់គ្រងក្នុងឆ្នាំ ២០០២។ លោកបានប្រលងជាប់ និងក្លាយទៅជាសមាជិក ACCA ក្នុងឆ្នាំ ២០០៩ និង FCCA ក្នុងឆ្នាំ ២០១៤។ នៅក្នុងខែកញ្ញា ឆ្នាំ ២០១៩ លោកទទួលបាន “Certified Expert in Risk Management” ដោយសញ្ញាបត្រចេញពី Frankfurt School of Finance and Management ប្រទេសអាឡឺម៉ង់។

លោក ហុង ឡងឌី
នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង
លោក ហុង ឡងឌី មានបទពិសោធន៍ធ្វើការជាង ១៥ ឆ្នាំ នៅក្នុងវិស័យធនាគារ និងនៅក្រុមហ៊ុនគណនេយ្យធំមួយនៅប្រទេសកម្ពុជា។ មុនពេលចូលបម្រើការនៅ ធនាគារ ស្ថាបនា លោកគឺជាសវនករនៅ PricewaterhouseCoopers ក្នុងប្រទេសកម្ពុជា ទទួលខុសត្រូវលើផ្នែកការធានា និងការផ្តល់ប្រឹក្សា។ លោកបានប្រឹក្សាដល់អតិថិជនជាច្រើន ជាពិសេសនៅឧស្សាហកម្មទូរគមនាគមន៍ និងធនាគារ។ នៅឆ្នាំ ២០១៣ លោក ឡងឌី ចូលបម្រើការនៅម៉ារ៉ូហាន់ ធនាគារ ជប៉ុន ជាប្រធានសវនកម្មផ្ទៃក្នុង រហូតដល់ការរួមបញ្ចូលនៅឆ្នាំ ២០១៦ ជា ធនាគារ ស្ថាបនា។ តាំងពីឆ្នាំ ២០១៦ លោកបានដឹកនាំកិច្ចប្រជុំគ្រប់គ្រងជាច្រើនសម្រាប់ធនាគាររួមមានហានិភ័យ និងការអនុលោមប្រតិបត្តិការ និងហានិភ័យទីផ្សារ ព្រមទាំងសវនកម្មផ្ទៃក្នុង។ លោក ឡងឌី ទទួលបានបរិញ្ញាបត្ររដ្ឋបាលពាណិជ្ជកម្ម ពីវិទ្យាស្ថានបច្ចេកវិទ្យា និងគ្រប់គ្រង វិញ្ញាបនបត្រ CAT និង ACCA ពីសមាគមអ្នកជំនាញគណនេយ្យ និងវិញ្ញាបនបត្រអ្នកជំនាញផ្នែកគ្រប់គ្រងហានិភ័យពីសាលាហិរញ្ញវត្ថុ និងគ្រប់គ្រង Frankfurt នៅប្រទេសអាល្លឺម៉ង់។ លោកក៏ជា FCCA ដែលជាសមាជិកនៃ IIAP និង KICPAA ផងដែរ។

លោក ណក់ ពេជ្រកោសា
នាយកប្រតិបត្តិបច្ចេកវិទ្យាព័ត៌មាន
លោក ណក់ ពេជ្រកោសា មានបទពិសោធន៍បច្ចេកវិទ្យាជាង ១៧ ឆ្នាំជាមួយក្រុមហ៊ុនអន្តរជាតិ និងវិទ្យាស្ថានហិរញ្ញវត្ថុ។ មុននឹងចូលបម្រើការនៅធនាគារ ស្ថាបនា គាត់ជាប្រធានផ្នែកព័ត៌មានវិទ្យានៅធនាគារ J Trust រ៉ូយ៉ាល់។ លោកបានធ្វើការនៅធនាគារ ANZ និងធនាគារ J Trust រ៉ូយ៉ាល់អស់រយៈពេល ៨ ឆ្នាំ។ លោក កោសា ទទួលបានអនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាលកវិទ្យាល័យន័រតុន និងបរិញ្ញាបត្រផ្នែកព័ត៌មានសេដ្ឋកិច្ចពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ។ លោកក៏ទទួលបានវិញ្ញាបនបត្រអន្តរជាតិនៅ ITIL COBIT CPISI អ្នកដឹកនាំការអនុវត្ត ISMS ISO 27001:2013 និងតម្រូវការ QMS ISO9001:2015។

លោក កុយ ចំរើនវិជ្ជា
នាយកប្រតិបត្តិ ប្រតិបត្តិការឥណទាន
លោក កុយ ចំរើនវិជ្ជា មានបទពិសោធន៍បម្រើការងារក្នុងវិស័យធនាគាររយៈពេលជាង ១៥ឆ្នាំ ហើយមុនពេលចូលបម្រើការងារនៅធនាគារ ស្ថាបនា លោកបានបម្រើការងារនៅ ធនាគារ វឌ្ឍនៈ អស់រយៈពេលជាង ៨ឆ្នាំ។ លោកបានចូលបម្រើការងារជាមួយ ធនាគារ ស្ថាបនា ជាអនុប្រធាន នាយកដ្ឋានឥណទានក្នុងខែកញ្ញា ឆ្នាំ ២០១៥ ក្រោយមកលោកត្រូវបានតែងតាំងជា នាយកដ្ឋានប្រតិបត្តិការឥណទាននៅខែមេសា ឆ្នាំ ២០១៨ ដោយបានគ្រប់គ្រងផ្នែកជាច្រើន ដូចជាផ្នែកការវិភាគ និងវាយតម្លៃឥណទានខ្នាតតូច និងមធ្យម និងឥណទានពាណិជ្ជកម្ម ផ្នែករដ្ឋបាលឥណទាន និងផ្នែកវាយតម្លៃទ្រព្យបញ្ចាំ។ អស់ជាច្រើនឆ្នាំកន្លងមកនេះ លោកបានដឹកនាំផ្នែកឥណទាន និងសម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរជាច្រើនផងដែរ។ លោកបានដឹកនាំក្រុមការងារគ្រប់គ្រងគម្រោងបានដោយជោគជ័យក្នុងការបង្កើត និងកំណត់ស្តង់ដារនៃផលិតផលឥណទាន និងមាត្រដ្ឋាននៅក្នុងប្រព័ន្ធធនាគារស្នូល និងអភិវឌ្ឍនីតិវិធីប្រតិបត្តិការស្តង់ដារ គោលនយោបាយ កំណែទម្រង់ប្រតិបត្តិការ និងធ្វើអោយមានស្វ័យប្រវត្តិកម្ម។ លោកក៏បានដឹកនាំក្រុមការងារ រដ្ឋបាលឥណទាន ដើម្បីកែលម្អគុណភាពទិន្នន័យនៅក្នុងប្រព័ន្ធធនាគារស្នូល ដែលបានធ្វើឱ្យធនាគារ ស្ថាបនា បានទទួលពានរង្វាន់គុណភាពទិន្នន័យពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ក្នុងខែតុលា ឆ្នាំ២០១៧។ បច្ចុប្បន្ន លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិ ប្រតិបត្តិការឥណទាននៃធនាគារ ស្ថាបនា ក្នុងខែឧសភា ឆ្នាំ២០២២។ លោក វិជ្ជា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មជំនាញគ្រប់គ្រងនៅសាកលវិទ្យាល័យន័រតុនក្នុងប្រទេសកម្ពុជាក្នុង ឆ្នាំ២០១០ និងទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងក្នុង ឆ្នាំ២០០៧។

អ្នកស្រី ឈឹម សំអុល
នាយិកាប្រតិបត្តិ ធនធានមនុស្ស និងនីតិកម្ម
អ្នកស្រី ឈឹម សំអុល គឺជាសមាជិកដ៏សំខាន់មួយរូបនៃគណៈគ្រប់គ្រងជាន់ខ្ពស់ ធនាគារ ស្ថាបនា ដែលនាពេលបច្ចុប្បន្ននេះ អ្នកស្រីមានតួនាទីជានាយិកាប្រតិបត្តិ ធនធានមនុស្ស និងនីតិកម្ម ដោយគ្រប់គ្រងនាយកដ្ឋានចំនួន ០២ រួមមាន៖ នាយកដ្ឋានធនធានមនុស្ស និងនាយកដ្ឋាននីតិកម្ម/លេខាធិការដ្ឋាន។ សូមបញ្ជាក់ផងដែរថា អ្នកស្រី សំអុល ក៏ជាមេធាវី ដែលជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងបទពិសោធន៍ក្នុងរយៈពេលជាង ១០ឆ្នាំ ក្នុងការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ប្រកប ដោយគុណភាព ក៏ដូចជាការទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក ដោយរួមមានទាំងការផ្តល់ប្រឹក្សាផ្នែកពាណិជ្ជកម្ម/រដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដែលលើសពីនេះ អ្នកស្រី ក៏ជាមេធាវីមួយរូបដែលទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា ក្នុងការប្រឹក្សាយោបល់ផ្នែកច្បាប់ក្នុងវិស័យមូលបត្រកម្ពុជាផងដែរ។
ចំពោះប្រវត្តិការសិក្សា អ្នកស្រី សំអុល គឺជាបេក្ខបណ្ឌិតដែលកំពុងសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិភូមិបាលពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យ Lumière Lyon 3។ អ្នកស្រី ក៏ជាអតីតនិស្សិតដែលទទួលបាន “អាហារូបករណ៍រាជរដ្ឋាភិបាលកម្ពុជា”ក្នុងកំឡុងឆ្នាំ២០០៤-២០០៨ សម្រាប់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យា ល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យ Lumière Lyon 2។ លើសពីនេះ អ្នកស្រី ក៏ទទួលបានបរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេសជាភាសាបរទេស (TEFL) ពីវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
បន្ថែមពីប្រវត្តិសិក្សាខាងលើ អ្នកស្រី សំអុល ទើបតែទទួលបានគុណវុឌ្ឍិពី CEDR Mediator នៃចក្រភពអង់គ្លេសនៅដើមឆ្នាំ២០២២ ហើយអ្នកស្រីក៏ជាសមាជិករបស់ SIArb (Singapore Institute of Arbitration) តាំងពីឆ្នាំ២០១៧ ក៏ដូចជាអតីតនិស្សិតស្រាវជ្រាវនៅសាកលវិទ្យាល័យ National University of Singapore ក្នុងឆ្នាំ២០១០។