Home

/

image

កម្មវិធីអាហារូបករណ៍ ស្ថាបនា

កម្មវិធីអាហារូបករណ៍ ស្ថាបនា គឺជាគំនិតផ្តួចផ្តើមដ៏ពិសេសមួយក្នុងគោលបំណងផ្តល់នូវការអប់រំប្រកបដោយគុណភាព និងសមធម៌ និងជំរុញការបណ្ដុះបណ្ដាលជាអ្នកដឹកនាំនាពេលអនាគតរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពេញលេញដល់សិស្សានុសិស្សដែលបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។​

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីគាំទ្រសិស្សានុសិស្សដែលមានទេពកោសល្យ មានឆន្ទៈខិតខំប្រឹងប្រែង ដែលកំពុងស្ថិតក្នុងជីវភាពលំបាក ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូលនៅកម្ពុជា ដោយមិនមានការព្រួយបារម្ភពីការចំណាយផ្នែកហិរញ្ញវត្ថុ។ 

តាមរយៈអាហារូបករណ៍នេះ យើងជឿជាក់ថាសិស្សានុសិស្សនឹងអាចអភិវឌ្ឍខ្លួនក្លាយជាយុវជនឆ្នើម ដើម្បីចូលរួមចំណែក​យ៉ាង​មាន​អត្ថន័ក្នុងការអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។

តើអាហារូបករណ៍ស្ថាបនា ផ្តល់ជូនអ្វីខ្លះ?

avatar-image

ការឧបត្ថម្ភលើការសិក្សា

ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំពេញ
កុំព្យូទ័រយួរដៃ ១គ្រឿង
ការឧបត្ថម្ភថ្លៃសិក្សាពង្រឹងភាសាអង់គ្លេស

avatar-image

ប្រាក់ឧបត្ថម្ភប្រចាំខែ

ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ $២00 រយៈពេល ៤ឆ្នាំពេញ

avatar-image

ឱកាសហាត់ការ/ការងារ

ទទួលបានឱកាសហាត់ការអំឡុងពេលសិក្សានិងឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា​​​​​​​

តើលក្ខខណ្ឌតម្រូវដើម្បីស្នើសុំអាហារូបករណ៍ ស្ថាបនាមានអ្វីខ្លះ?

​​​​​​​

​​​​​​​​​​​​​​

ជំនាញសិក្សា៖

  • ធនាគារ គណនេយ្យ សវនករ ហិរញ្ញវត្ថុ គ្រប់គ្រង ទីផ្សារ ព័ត៌មានវិទ្យា សេដ្ឋកិច្ច ស្ថិតិ គណិតវិទ្យា ជំនាញសរសេរកម្មវិធី និងកូដ ជំនាញររចនាច្នៃប្រឌិត រចនាគេហទំព័រ វិទ្យាសាស្ត្រទិន្នន័យ ។ល។

ការប្តេជ្ញាចិត្តពីបេក្ខជនជ័យលាភី

លទ្ធផលនៃការសិក្សា

  • បេក្ខជនជ័យលាភីត្រូវខំប្រឹងប្រែងសិក្សា និងរក្សាពិន្ទុGPA មិនឱ្យក្រោម 3.0 ជារៀងរាល់ឆ្នាំ។
  • ក្នុងករណីដែលពិន្ទុ GPA ធ្លាក់ក្រោម 3.0 នោះនឹងមានការកាត់ទឹកប្រាក់ឧបត្ថម្ភប្រចាំខែចំនួន 5០ដុល្លារ រហូតដល់បេក្ខជនទទួលបានពិន្ទុGPA វិញ។

ការផ្អាកការសិក្សា និងការបោះបង់ការសិក្សា

  • ប្រសិនបើបេក្ខជនជ័យលាភីផ្អាកការសិក្សារបស់ខ្លួនដោយមូលហេតុសមស្រប អាហារូបករណ៍នឹងត្រូវផ្អាកបណ្តោះអាសន្ន រហូតទាល់តែបេក្ខជនបន្តការសិក្សាវិញ។
  • ប្រសិនបើបេក្ខជនជ័យលាភីផ្អាក ឬបោះបង់ការសិក្សារបស់ខ្លួនដោយមូលហេតុដែលមិនអាចទទួលយកបាន ការឧបត្ថម្ភទាំងអស់នឹងត្រូវកាត់ផ្ដាច់ទាំងស្រុង។

ការដាក់ពាក្យ


ថ្ងៃផុតកំណត់ដាក់ពាក្យ 25 តុលា ឆ្នាំ2025
ដើម្បីដាក់ពាក្យ សូមចុចតំណភ្ជាប់នេះ ឬក៏ធ្វើការស្កែន QR កូដ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់
កញ្ញា អ៊ាង ពេជ្រវត្តី  អ្នកឯកទេស ផ្នែកសិក្សានិងអភិវឌ្ឍន៍  096 826 3666