ធនាគារ ស្ថាបនា ធ្វើការចាប់ពីថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង ០៨:០០ ព្រឹក ដល់ ០៤:០០ ល្ងាច លើកលែងថ្ងៃឈប់សម្រាកបុណ្យជាតិ។
អតិថិជនអាចប្រើប្រាស់កម្មវិធី Sathapana Mobile ឬ សេវាម៉ាស៊ីនអេធីអឹម ដែលអនុញ្ញាតិឱ្យលោកអ្នកធ្វើប្រតិបត្តិការធនាគារបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ។
|
កាលបរិច្ឆេទ |
ការឈប់សម្រាក | |
| ១ | ០១ មករា | ទិវាចូលឆ្នាំសកល |
| ២ | ០៧ មករា | ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ |
| ៣ | ០៨ មីនា | ទិវាអន្តរជាតិនារី |
| ៤ | ១៤-១៥-១៦ មេសា | ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក |
| ៥ | ០១ ឧសភា | ទិវាពលកម្មអន្តរជាតិ |
| ៦ | ១១ ឧសភា | ពិធីបុណ្យវិសាទបូជា |
| ៧ | ១៤ ឧសភា | ព្រះរាជាពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា |
| ៨ | ១៥ ឧសភា | ព្រះរាជាពិធីច្រត់ព្រះនង្គ័ល |
| ៩ | ១៨ មិថុនា | ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ |
| ១០ | ២១-២២-២៣ កញ្ញា | ពិធីបុណ្យភ្ជុំបិណ្ឌ |
| ១១ | ២៤ កញ្ញា | ទិវាប្រកាសរដ្ឋធម្មនុញ្ញ |
| ១២ | ១៥ តុលា | ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" |
| ១៣ | ២៩ តុលា | ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា |
| ១៤ | ៤-៥-៦ វិច្ឆិកា | ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក |
| ១៥ | ០៩ វិច្ឆិកា | ពិធីបុណ្យឯករាជ្យជាតិ |
| ១៦ | ២៩ ធ្នូ | ទិវាសន្ដិភាពនៅកម្ពុជា |
* ធនាគារអាចនឹងបិទប្រតិបត្តិការរបស់ខ្លួននៅពេលចាំបាច់ដែលមិនបានកំណត់នៅក្នុងកាលបរិច្ឆេទខាងលើ។ សូមទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោងតាមរយៈ +855 23 999 010 | +855 81 999 010 | customercare@sathapana.com.kh ឬ ចូលទៅកាន់គេហទំព័រ និងបណ្តាយផ្សព្វផ្សាយរបស់ធនាគារ ស្ថាបនា សម្រាប់ការជូនដំណឹងផ្សេងៗ។