Home

/

សន្សំឆ្លាតវៃមានឱកាសទទួលបានរង្វាន់ជាច្រើន

បើកគណនី ឬបង្កើនសមតុល្យក្នុងគណនីសន្សំឆ្លាតវៃ ដើម្បីទទួលបានសន្លឹកឆ្នោតអេឡិចត្រូនិក សម្រាប់ឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ រួមមាន រថយន្ត BYD Sealion 5 EV 1 រង្វាន់ មាសសុទ្ធ 1 តម្លឹង 1 រង្វាន់ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

សុពលភាព៖
ចាប់ពីថ្ងៃទី 06 ខែកក្កដា ឆ្នាំ 2026 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026

1. រង្វាន់ធំ

  • រថយន្ត BYD Sealion 5 EV
  • មាសសុទ្ធ 1 តម្លឹង

2. រង្វាន់សម្រាប់ការចាប់រង្វាន់រៀងរាល់ ២ ខែម្ដង

  • មាសតម្លៃស្មើ 1,500 ដុល្លារអាមេរិក (អ្នកឈ្នះ 1 នាក់ក្នុងមួយជុំ | អ្នកឈ្នះសរុប 3 នាក់)
  • ម៉ូតូអគ្គិសនី Yadea T35 (អ្នកឈ្នះ 2 នាក់ក្នុងមួយជុំ | អ្នកឈ្នះសរុប 6 នាក់)
  • ទូរស័ព្ទ OPPO A6 (អ្នកឈ្នះ 12 នាក់ក្នុងមួយជុំ | អ្នកឈ្នះសរុប 36 នាក់)
  • សាច់ប្រាក់ 400,000 រៀល (អ្នកឈ្នះ 30 នាក់ក្នុងមួយជុំ | អ្នកឈ្នះសរុប 90 នាក់)
  • សាច់ប្រាក់ 800,000 រៀល (អ្នកឈ្នះ 3 នាក់ក្នុងមួយជុំ | អ្នកឈ្នះសរុប 9 នាក់)
  • សាច់ប្រាក់ 1,200,000 រៀល (អ្នកឈ្នះ 3 នាក់ក្នុងមួយជុំ | អ្នកឈ្នះសរុប 9 នាក់)
  • សាច់ប្រាក់ 2,000,000 រៀល (អ្នកឈ្នះ 2 នាក់ក្នុងមួយជុំ | អ្នកឈ្នះសរុប 6 នាក់)

3. កាលវិភាគចាប់រង្វាន់

  • ជុំទី 1៖ ខែកញ្ញា ឆ្នាំ 2026
  • ជុំទី 2៖ ខែវិច្ឆិកា ឆ្នាំ 2026
  • ជុំទី 3 (ចាប់រង្វាន់ធំ)៖ ខែមករា ឆ្នាំ 2027

4. របៀបទទួលបានសន្លឹកឆ្នោតអេឡិចត្រូនិក

បើកគណនីសន្សំឆ្លាតវៃថ្មី (អតិថិជនថ្មី)

  • បើកគណនីសន្សំឆ្លាតវៃ និងដាក់ប្រាក់បញ្ញើដំបូងយ៉ាងតិច 100 ដុល្លារអាមេរិក ឬ 400,000 រៀល។
  • ទទួលបានសន្លឹកឆ្នោតអេឡិចត្រូនិកចំនួន 2 សន្លឹក

អតិថិជន ស្ថាបនា ដែលមិនទាន់មានគណនីសន្សំឆ្លាតវៃ

  • បើកគណនីសន្សំឆ្លាតវៃ ថ្មីក្នុងអំឡុងពេលប្រូម៉ូសិន និងដាក់ប្រាក់បញ្ញើដំបូងយ៉ាងតិច 100 ដុល្លារអាមេរិក ឬ 400,000 រៀល។
  • ទទួលបានសន្លឹកឆ្នោតអេឡិចត្រូនិកចំនួន 1 សន្លឹក

បង្កើនសមតុល្យក្នុងគណនីសន្សំឆ្លាតវៃ ដែលមានស្រាប់


ការបន្ថែមសមតុល្យដែលមានស្រាប់

  • សម្រាប់អតិថិជនដែលមានគណនីសន្សំឆ្លាតវៃ ដែលមានស្រាប់ សមតុល្យចុងថ្ងៃ គិតត្រឹមថ្ងៃទី 05 ខែកក្កដា ឆ្នាំ 2026 នឹងត្រូវបានបម្លែងដោយស្វ័យប្រវត្តិទៅជាសន្លឹកឆ្នោតអេឡិចត្រូនិក។
  • រាល់សមតុល្យ 100 ដុល្លារអាមេរិក ឬ 400,000 រៀល នឹងទទួលបានសន្លឹកឆ្នោតអេឡិចត្រូនិកចំនួន 1 សន្លឹក។

ទទួលបានសន្លឹកឆ្នោតតាមរយៈសមតុល្យមធ្យម (ADB)

  • រាល់សមតុល្យមធ្យម ឬ (Average Daily Balance - ADB) ចំនួន ១០០ ដុល្លារអាមេរិក ដែលបានរក្សាទុកក្នុងគណនីសន្សំឆ្លាតវៃ នឹងទទួលបានសន្លឹកឆ្នោតអេឡិចត្រូនិកចំនួន 1 សន្លឹក។
  • សមតុល្យមធ្យមប្រចាំថ្ងៃ (ADB) នឹងត្រូវបានគណនាយោងតាមសាច់ប្រាក់ថ្មីដែលបានដាក់បន្ថែមទៅក្នុងគណនីសន្សំឆ្លាតវៃ ក្នុងអំឡុងពេលប្រូម៉ូសិននិងរក្សាទុកយ៉ាងតិច 30 ថ្ងៃ។

5. ប្រភពសាច់ប្រាក់ថ្មីដែលមានសិទ្ធិ

  • ការផ្ទេរប្រាក់តាម KHQR ពីធនាគារផ្សេង
  • ការផ្ទេរប្រាក់តាម Bakong
  • ការដាក់ប្រាក់សុទ្ធតាមទូ ATM
  • ការដាក់ប្រាក់សុទ្ធតាមបញ្ជរធនាគារ ស្ថាបនា
  • ការដាក់មូលប្បទានប័ត្រ (Cheque) ដែលចេញដោយធនាគារក្រៅពីធនាគារ ស្ថាបនា

6. សន្លឹកឆ្នោតអេឡិចត្រូនិកបន្ថែម

អតិថិជនអាចទទួលបានសន្លឹកឆ្នោតអេឡិចត្រូនិកបន្ថែម នៅពេលរក្សា ឬបង្កើនសមតុល្យមធ្យម (ADB) ពីមួយខែទៅមួយខែ។
សន្លឹកឆ្នោតបន្ថែម 20%

  • ទទួលបានសន្លឹកឆ្នោតអេឡិចត្រូនិកបន្ថែម 20% នៃសន្លឹកឆ្នោតដែលមានស្រាប់ ប្រសិនបើសមតុល្យមធ្យមប្រចាំថ្ងៃ (ADB) ចុងខែបច្ចុប្បន្ន ស្មើនឹងសមតុល្យមធ្យមអតិបរមារបស់ខែមុន។

សន្លឹកឆ្នោតបន្ថែម 50%
​​​​​​​•    
ទទួលបានសន្លឹកឆ្នោតអេឡិចត្រូនិកបន្ថែម 50% នៃសន្លឹកឆ្នោតដែលមានស្រាប់ ប្រសិនបើសមតុល្យមធ្យមប្រចាំថ្ងៃ (ADB) ចុងខែបច្ចុប្បន្ន ខ្ពស់ជាងសមតុល្យមធ្យមអតិបរមារបស់ខែមុន។

សន្លឹកឆ្នោតអេឡិចត្រូនិកបន្ថែម នឹងត្រូវបានគណនានៅចុងខែនីមួយៗ និងផ្តល់ជូននៅសប្តាហ៍ទី 1 នៃខែបន្ទាប់។

7. លក្ខខណ្ឌ និងការអនុវត្តផ្សេងៗ

  • អតិថិជននឹងទទួលបានការជូនដំណឹងអំពីចំនួនសន្លឹកឆ្នោតអេឡិចត្រូនិក និងសមតុល្យមធ្យមប (ADB) តាមរយៈ Sathapana Mobile។
  • ចំនួនសំបុត្រនឹងត្រូវបានបង្គត់ចុះទៅចំនួនគត់។
  • អតិថិជនម្នាក់មានសិទ្ធិឈ្នះរង្វាន់បានតែមួយរង្វាន់ប៉ុណ្ណោះក្នុងការចាប់រង្វាន់មួយជុំ។ 
  • សន្លឹកឆ្នោតអេឡិចត្រូនិករបស់អ្នកឈ្នះក្នុងជុំទី ១ និងជុំទី ២ នឹងនៅតែមានសិទ្ធិបន្តចូលរួមការចាប់រង្វាន់ជុំចុងក្រោយ។
  • សន្លឹកឆ្នោតអេឡិចត្រូនិកដែលមិនទាន់ឈ្នះរង្វាន់ នឹងត្រូវបានបន្តទៅជុំចាប់រង្វាន់បន្ទាប់ៗ រហូតដល់រង្វាន់ត្រូវបានផ្តល់ជូនអស់។
  • អ្នកឈ្នះរង្វាន់ធំ (រថយន្ត BYD Sealion 5 និង មាស ១ តម្លឹង) ត្រូវរក្សាសមតុល្យក្នុងគណនីសន្សំឆ្លាតវៃ រយៈពេលបី (៣) ខែ បន្ទាប់ពីថ្ងៃប្រកាសអ្នកឈ្នះ។
  • ធនាគារ ស្ថាបនា រក្សាសិទ្ធិបដិសេធរង្វាន់ធំ និងរៀបចំការចាប់រង្វាន់ឡើងវិញ ប្រសិនបើអ្នកឈ្នះមិនបានគោរពតាមលក្ខខណ្ឌរក្សាសមតុល្យ។
  • រង្វាន់ទាំងអស់មិនអាចផ្ទេរសិទ្ធិទៅអ្នកដទៃ ឬប្តូរជាសាច់ប្រាក់បានឡើយ។
  • អ្នកឈ្នះត្រូវបង្ហាញឯកសារសម្គាល់អត្តសញ្ញាណដែលមានសុពលភាព និងមកទទួលរង្វាន់ដោយផ្ទាល់។
  • អ្នកឈ្នះត្រូវមកទទួលរង្វាន់ក្នុងរយៈពេលដប់ប្រាំ (១៥) ថ្ងៃនៃថ្ងៃប្រតិទិន បន្ទាប់ពីថ្ងៃប្រកាសលទ្ធផល។
  • ការទទួលយករង្វាន់ មានន័យថាអ្នកឈ្នះយល់ព្រមឱ្យធនាគារ ស្ថាបនា ប្រើប្រាស់ឈ្មោះ លេខគណនីដែលបានបិទបាំងខ្ទង់ខ្លះ រូបថត រូបភាព និងសំឡេង សម្រាប់គោលបំណងផ្សព្វផ្សាយ ពាណិជ្ជកម្ម ទីផ្សារ និងគោលបំណងពាក់ព័ន្ធផ្សេងៗ ដោយមិនមានសំណងណាមួយ។
  • ធនាគារ ស្ថាបនា រក្សាសិទ្ធិក្នុងការកែប្រែ ឬផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗទាំងនេះបានគ្រប់ពេលវេលា ប្រសិនបើចាំបាច់។
  • បុគ្គលិកធនាគារ ស្ថាបនា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមកម្មវិធីនេះឡើយ។

របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 23 999 010 | +855 81 999 010

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។