Home

/

ស្កេនទូទាត់តាម Sathapana Mobile ឈ្នះ 200,000 រៀល

ប្រូម៉ូសិនបានបញ្ចប់

កាន់តែចំណេញពីការចាយវាយប្រចាំថ្ងៃរបស់អ្នក! អតិថិជនគ្រប់រូបនឹងមានឱកាសឈ្នះទឹកប្រាក់ 200,000 រៀល ដោយគ្រាន់តែធ្វើការស្កេនទូទាត់ប្រាក់តាម Sathapana Mobile ជាមួយហាងដៃគូអាជីវកម្ម ស្ថាបនា យ៉ាងតិច 5 កន្លែង។ សូមកុំភ្លេចសួររក Sathapana KHQR នៅពេលទូទាត់ប្រាក់។  

​​​​​​​សុពលភាពប្រូម៉ូសិន៖
ជុំទី1៖ ជុំពញ្ញាក់អារម្មណ៍! ថ្ងៃទី 22-30 ខែវិច្ឆិកា ឆ្នាំ 2024 (ផ្អែកលើប្រតិបត្តិការចាយវាយនៅក្នុងខែវិច្ឆិកា)។
ជុំទី2៖ ថ្ងៃទី 01-31 ខែធ្នូ ឆ្នាំ 2024។

លក្ខខណ្ឌ និងការអនុវត្ត

  • ប្រូម៉ូសិននេះ គឺមានសុពលភាពសម្រាប់អតិថិជនដែលប្រើប្រាស់ Sathapana Mobile ទាំងអស់។ 
  • ដើម្បីមានសិទ្ធិទទួលបានប្រូម៉ូសិននេះ អតិថិជនទាំងអស់ត្រូវស្កេនទូទាត់នៅលើ Sathapana KHQR តាម Sathapana Mobile ជាមួយដៃគូអាជីវកម្ម ស្ថាបនា យ៉ាងតិច 5 ទីតាំង។
  • ការផ្តល់ជូននេះ មិនមានកំណត់ចំនួនទឹកប្រាក់អប្បបរមានៃប្រតិបត្តិការនីមួយៗនោះឡើយ។ 
  • សម្រាប់ជុំនីមួយៗ អតិថិជនដែលមានសំណាងចំនួន 50 នាក់ នឹងឈ្នះរង្វាន់ទឹកប្រាក់ចំនួន 200,000 រៀល សម្រាប់ម្នាក់ៗ។
  • អ្នកឈ្នះទាំងអស់នឹងត្រូវបានប្រកាសក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ ក្រោយពីការបញ្ចប់នៃជុំផ្តល់រង្វាន់នីមួយៗ។ 
  • អតិថិជនម្នាក់ ឈ្នះបានតែម្តងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រូម៉ូសិន។
  • ធនាគារ ស្ថាបនា សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះក្នុងករណីចាំបាច់ ។

របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 23 999 010 | +855 81 999 010

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។