ទទួលបានកម្ចីជាកញ្ចប់ទាំងគេហដ្ឋានក្នុងក្តីស្រមៃ និងកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនជាមួយអត្រាការប្រាក់ពិសេស
ប្រូម៉ូសិនបានបញ្ចប់។
ការផ្តល់ជូនសម្រាប់កម្មវិធី ឥណទានគេហដ្ឋាន ឆ្លាតវៃ និងភាពជាដៃគូនេះ អនុញ្ញាតឱ្យលោកអ្នកក្លាយជាម្ចាស់គេហដ្ឋានក្នុងក្តីស្រមៃ ព្រមទាំងជួយបំពេញតម្រូវការផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ តាមរយៈការផ្តល់ជូនកម្ចីនេះ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ពិសេសត្រឹមតែ 0.58% ប្រចាំខែ ហើយលោកអ្នកក៏អាចស្នើសុំកម្ចីផ្ទាល់ខ្លួនផ្សេងទៀត ជាមួយនឹងលក្ខខណ្ឌទូទាត់ប្រកបដោយភាពបត់បែនបានទៀតផង។ លោកអ្នកអាចស្នើសុំទំហំប្រាក់កម្ចីបានរហូតដល់ 1លាន ដុល្លារអាមេរិក ឬស្មើនឹង 80% នៃតម្លៃទ្រព្យធានា សម្រាប់រយៈពេលរហូតដល់ 25 ឆ្នាំ។
សុពលភាពនៃការផ្តល់ជូន៖ ចាប់ពីថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2023 ដល់ថ្ងៃទី31 ខែកក្កដា ឆ្នាំ2023។
លក្ខណៈពិសេស