Home

/

ផ្តល់ជូនពិសេស៖ ប្រាក់រង្វាន់សរុប 140,000,000 រៀល សម្រាប់អាជីវករដែលប្រើប្រាស់ Sathapana KHQR

ការផ្តល់ជូនមួយនេះពិតជាពិសេសសម្រាប់ដៃគូអាជីវកម្ម ស្ថាបនា គ្រប់រូប ដែលមានគណនីសន្សំប្រាក់រៀល! អាជីវករដែលប្រើប្រាស់កម្មវិធី ស្ថាបនា ទូទាត់ នឹងទទួលបានប្រាក់រង្វាន់ 40,000 រៀលក្នុងមួយខែ ហើយអាជីវករទូទៅដែលប្រើកូដ QR ស្ថាបនា នឹងទទួលបានប្រាក់រង្វាន់ 20,000 រៀលក្នុងមួយខែ។ លោកអ្នកគ្រាន់តែទទួលយកការទូទាត់ពីអតិថិជនតាមរយៈ Sathapana KHQR ទាំងនៅលើកម្មវិធី ស្ថាបនា ទូទាត់ ឬ ប្រើកូដ QR ស្ថាបនា ធម្មតា ចាប់ពី 25 ប្រតិបត្តិការក្នុងមួយខែឡើងទៅ ជាមួយទំហំទឹកប្រាក់យ៉ាងតិច 8,000 រៀលក្នុងមួយប្រតិបត្តិការ ពីអតិថិជន 15 នាក់ផ្សេងគ្នា។ 

ស្រលាញ់ប្រាក់រៀល ប្រើគណនីប្រាក់រៀល ស្ថាបនា!

សុពលភាពផ្តល់ជូន៖ 
ការផ្តល់ជូននេះ មានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី03 កក្កដា 2024 ឬផ្តល់ជូនតាមគោលការណ៍ មកមុន បានមុន។ 

លក្ខខណ្ឌ និងការអនុវត្ត

  • ការផ្តល់ជូននេះសម្រាប់ទាំងដៃគូអាជីវកម្មថ្មី និងដៃគូអាជីវកម្មដែលមានស្រាប់របស់ធនាគារ ស្ថាបនា ដែលមានគណនីសន្សំប្រាក់រៀល និងបានប្រើប្រាស់កម្មវិធី ស្ថាបនា ទូទាត់ ឬកូដ QR ស្ថាបនា។ សម្រាប់អាជីវករសាជីវកម្ម មិនមានសិទ្ធិទទួលបានប្រូម៉ូសិនមួយនេះទេ។
  • ប្រតិបត្តិការ KHQR ដែលមានសុពលភាព រួមមានការទូទាត់ពីអតិថិជនធនាគារក្នុងស្រុក និងអតិថិជន UPI QRC។
  • អាជីវករតម្រូវឱ្យទទួលការទូទាត់ពីអតិថិជន ចាប់ពី 25 ប្រតិបត្តិការឡើងទៅ ក្នុងមួយខែៗ ជាមួយទំហំទឹកប្រាក់យ៉ាងតិច 8,000 រៀល ក្នុងមួយប្រតិបត្តិការ ពីអតិថិជន 15នាក់ផ្សេងគ្នា ដើម្បីមានសិទ្ធិទទួលបានការផ្តល់ជូនពិសេសនេះ។
  • អ្នកឈ្នះនឹងត្រូវបានជ្រើសរើសតាមគោលការណ៍ មកមុន បានមុន។
  • អាជីវករដែលប្រើប្រាស់កម្មវិធី ស្ថាបនា ទូទាត់ នឹងទទួលបានប្រាក់រង្វាន់ 40,000 រៀល ខណៈដែលអាជីវករដែលប្រើកូដ QR ស្ថាបនា នឹងទទួលបានប្រាក់រង្វាន់ 20,000 រៀល ជារង្វាន់សាច់ប្រាក់ប្រចាំខែ។
  • អាជីវករម្នាក់អាចទទួលបានប្រាក់រង្វាន់រហូតដល់ពីរដង ក្នុងអំឡុងពេលប្រូម៉ូសិននេះ។
  • រង្វាន់ជាសាច់ប្រាក់នឹងត្រូវបានបញ្ចូលទៅក្នុងគណនីសន្សំរបស់អាជីវករ ក្នុងរយៈពេល15ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីការផ្តល់ជូនប្រចាំខែនីមួយៗត្រូវបានបញ្ចប់។
  • ធនាគារ ស្ថាបនា នឹងមិនទំនាក់ទំនងទៅកាន់អាជីវករដែលបានឈ្នះរង្វាន់ដោយផ្ទាល់នោះទេ។
  • រូបភាព ឬវីដេអូរបស់អាជីវករដែលបានឈ្នះ នឹងត្រូវបានបង្ហាញនៅលើគេហទំព័រផ្លូវការរបស់ធនាគារ ក្នុងករណីចាំបាច់។
  • ធនាគារ ស្ថាបនា សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុន
    ឡើយ។

របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 23 999 010 | +855 81 999 010

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។