Home

/

ឥណទានគេហដ្ឋានឆ្លាតវៃ

ចាប់ផ្តើមទំព័រថ្មីនៃខ្សែជីវិត និងធានាសុវត្ថិភាពអនាគតរបស់អ្នក ដោយក្លាយជាម្ចាស់គេហដ្ឋានក្នុងក្តីសុបិន្តតាមរយៈឥណទានគេហដ្ឋានឆ្លាតវៃរបស់ធនាគារ ស្ថាបនា។ 

មុខងារ និងអត្ថប្រយោជន៍

ជាជនជាតិខ្មែរ

លក្ខខណ្ឌតម្រូវ

រូបិយប័ណ្ណ ប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល
ប្រភេទទ្រព្យធានា ប្លង់ទន់ ឫ ប្លង់រឹង
អត្រាការប្រាក់ (ប្រចាំឆ្នាំ) អត្រាការប្រាក់មានភាពប្រកួតប្រជែង
រយៈពេលកម្ចី រហូតដល់ 20ឆ្នាំ
កម្រៃសេវារដ្ឋបាល ទាបបំផុតចាប់ពី 1% (លើការអនុម័តកម្ចីសរុប)
ការបង់សងត្រឡប់ មានភាពបត់បែនតាមការស្នើសុំ
ទំហំកម្ចីធៀបនឹងទ្រព្យធានា អាចទទួលបានប្រាក់កម្ចីរហូតដល់ 80%
*លក្ខខណ្ឌផ្សេងៗទៀត និងលក្ខណៈពិសេសត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់។
  • សញ្ជាតិខ្មែរត្រូវមានអាយុចាប់ពី 18ឆ្នាំ រហូតដល់ 60ឆ្នាំ
  • មានទីលំនៅអចិន្រ្តៃយ៍នៅក្នុងប្រទេសកម្ពុជា
  • ត្រូវស្នាក់នៅអាសយដ្ឋានដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន
  • ត្រូវមានអាជីព ឬអាជីវកម្មស្របច្បាប់ និងប្រាក់ចំណូលទៀងទាត់ 
  • ឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ

  • អត្តសញ្ញាណប័ណ្ណ (NID) ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច
  • ច្បាប់ថតចម្លងរបាយការណ៍ធនាគាររយៈពេល 6 ខែ បង្កាន់ដៃប្រាក់បញ្ញើមានកាលកំណត់ សៀវភៅធនាគារគណនីសន្សំ និងទ្រព្យសម្បត្តិហិរញ្ញវត្ថុផ្សេងទៀត
  • កិច្ចព្រមព្រៀងលក់ និងទិញ (SPA)
  • របាយការណ៍វាយតម្លៃអចលនទ្រព្យ
  • លិខិតបញ្ជាក់ប្រាក់ខែចេញដោយនិយោជក និង/ឬ លិខិតបញ្ជាក់ប្រាក់ចំណូលផ្សេងទៀតសម្រាប់រយៈពេល 3 ខែចុងក្រោយ
  • កំណត់ត្រាអំពីការទូទាត់សងឥណទាន (ជាជម្រើស)
  • ច្បាប់ថតចម្លងប័ណ្ណកម្មសិទ្ធអចលនទ្រព្យ
  • និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ

របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 23 999 010 | +855 81 999 010

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។