Home

/

ប័ណ្ណឥណពន្ធវីសា ស្ថាបនា

title-img

ប័ណ្ណឥណពន្ធវីសា ស្ថាបនា អនុញ្ញាតឱ្យអ្នកចូលទៅកាន់គណនីបញ្ញើរបស់លោកអ្នក។ ជាមួយ ប័ណ្ណឥណពន្ធវីសា ស្ថាបនា លោកអ្នកអាចរីករាយជាមួយនឹងការរស់នៅយ៉ាងងាយស្រួលសម្រាប់ការទិញទំនិញ ញ៉ាំអាហារ និងធ្វើដំណើរកម្សាន្តដោយមិនចាំបាច់ដាក់ប្រាក់តាមខ្លួនឡើយ។

logo

ពិនិត្យមើលសមតុល្យ និងប្រតិបត្តិការរបស់លោកអ្នក

ពិនិត្យមើល និងទាញយកប្រវត្តិប្រតិបត្តិការរហូតដល់ 180 ថ្ងៃសម្រាប់ប័ណ្ណឥណពន្ធវីសា ស្ថាបនា របស់អ្នកតាមរយៈកម្មវិធី ស្ថាបនា ម៉ូបាល និង iBanking។

logo

អាចប្រើជាមួយម៉ាស៊ីនអេធីអឹមនៅទូទាំងពិភពលោក

ប្រើប្រាស់ប័ណ្ណឥណពន្ធវីសាស្ថាបនារបស់លោកអ្នកដើម្បីដកប្រាក់តាមម៉ាស៊ីន អេធីអឹមនៅទូទាំងពិភពលោកគ្រប់ទីកន្លែងដែលទទួលប័ណ្ណវីសា។

logo

ទិញទំនិញតាមអនឡាញទូទាំងពិភពលោក

ប្រើប្រាស់ប័ណ្ណឥណពន្ធវីសាស្ថាបនារបស់លោកអ្នកដើម្បីទិញទំនិញនៅទូទាំងពិភពលោកគ្រប់ទីកន្លែងដែលទទួលប័ណ្ណវីសា។

ថ្លៃសេវាប័ណ្ណ និងសេវាផ្សេងៗ

ខចែង និងលក្ខខណ្ឌ

ខចែង និងលក្ខខណ្ឌនៃប័ណ្ណស្ថាបនា​គឺជាកិច្ចព្រមព្រៀងផ្លូវការរវាងម្ចាស់ប័ណ្ណ និងធនាគារ ស្ថាបនា នៅពេលប្រើប្រាស់ប័ណ្ណ។ អ្នកត្រូវតែអានកិច្ចព្រមព្រៀងនេះដោយប្រុងប្រយ័ត្ននៅមុនពេលប្រើប្រាស់ប័ណ្ណ ស្ថាបនា។ តាមរយៈការចុះហត្ថលេខា ឬទទួលយកក្នុងនាមជាម្ចាស់ប័ណ្ណ អ្នកព្រមព្រៀងតាមខចែង និងលក្ខខណ្ឌ និងការជូនដំណឹងទាំងអស់ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ហើយអ្នកត្រូវបានភ្ជាប់កាតព្វកិច្ចដោយលក្ខខណ្ឌទាំងនេះ។ ខចែង និងលក្ខខណ្ឌទូទៅត្រូវបានអនុវត្ត។ អ្នកត្រូវមានកម្មវិធី Adobe Reader ដើម្បីបើកមើលឯកសារ PDF ទាំងនេះ។


មុខងារពិសេស

អត្ថប្រយោជន៍

សំណួរសួរញឹកញាប់

  • រូបិយប័ណ្ណ រួមបញ្ចូល ដុល្លារអាមេរិក (គណនីចម្បង) ឬប្រាក់រៀល 
  • ធ្វើប្រតិបត្តិការតាមអេធីអឹមដែលមានស្លាកសញ្ញាផ្លឺស (Plus)
  • ធ្វើប្រតិបត្តិការតាមទូអេធីអឹម/ម៉ាស៊ីនឆូតកាតរបស់ធនាគារ ស្ថាបនា 
  • ធ្វើប្រតិបត្តិការតាមទូអេធីអឹម/ម៉ាស៊ីនឆូតកាតនៅទូទាំងពិភពលោកដែលមានស្លាកសញ្ញា VISA



  • ការទិញតាមអនឡាញ
  • ទូទាត់វិក្កយបត្រតាមទូអេធីអឹម/ម៉ាស៊ីនឆូតកាតរបស់ធនាគារ ស្ថាបនា
  • បញ្ចូលលុយតាមទូអេធីអឹម/ម៉ាស៊ីនឆូតកាតរបស់ធនាគារ ស្ថាបនា
  • ប្ដូរលេខសម្ងាត់តាមទូអេធីអឹម/ម៉ាស៊ីនឆូតកាតរបស់ធនាគារ ស្ថាបនា
  • កាន់តែងាយស្រួល និងកាន់តែមានសុវត្ថិភាពដោយការដាក់ប្រាក់តាមខ្លួនតិចតួចជាងមុន
  • អាចប្រើទូអេធីអឹមរហូត 2លានទីតាំងនៅទូទាំងពិភពលោក
  • ធ្វើប្រតិបត្តិការជាមួយទូអេធីអឹម ATM Plus នៅទូទាំងពិភពលោក
  • បទពិសោធទិញទំនិញកាន់តែប្រសើរឡើងជាមួយដោយទទួលបានការបញ្ចុះតម្លៃ និងសិទ្ធិពិសេសនៅហាងដៃគូរាប់រយកន្លែងរបស់ធនាគារ ស្ថាបនា
  • រីករាយទិញទំនិញនៅហាងលក់ទំនិញជាង40លានទីតាំងនៅទូទាំងពិភពលោក


    ​​​​

1.តើអ្វីទៅគឺជាប័ណ្ណឥណពន្ធវីសា ស្ថាបនា?

+

បណ្ណឥណពន្ធវីសាស្ថាបនា គឺជាបណ្ណដែលអ្នកអាចធ្វើប្រតិបត្តិការ និងដកប្រាក់ពីគ្រប់ទិសទីកន្លែងនៅទូទាំងពិភពលោកដរាបណាស្ថានីយ ឬម៉ាស៊ីនទទួលយកបណ្ណ VISA។ អ្នកក៏អាចប្រើបណ្ណនេះដើម្បីបង់ប្រាក់សម្រាប់បទពិសោធន៍ទិញទំនិញនៅតាមហាងបានដែរ។

2. តើនរណាខ្លះមានសិទ្ធិទទួលបានប័ណ្ណឥណពន្ធវីសា ស្ថាបនា?

+

គ្រប់ម្ចាស់គណនីសំចៃ ឬ គណនីចរន្ត ដែលមានសិទ្ធិដកប្រាក់របស់ខ្លួនបាន។

3. តើប័ណ្ណនេះខុសពីប័ណ្ណអេធីអឹមរបស់ខ្ញុំយ៉ាងដូចម្តេច?

+

ប័ណ្ណអេធីអឹមរបស់លោកអ្នកគ្រាន់តែជាប័ណ្ណអេធីអឹមតែប៉ុណ្ណោះមានន័យថាលោកអ្នកអាចប្រើប្រាស់ប័ណ្ណអេធីអឹមសម្រាប់តែធ្វើការដកប្រាក់ពីម៉ាស៊ីនអេធីអឹមតែប៉ុណ្ណោះ។ ចំណែកប័ណ្ណឥណពន្ធវីសាមានអត្ថប្រយោជន៍ជាច្រើន ដោយហេតុថាលោកអ្នកអាចប្រើប្រាស់ប័ណ្ណឥណពន្ធវីសានេះនៅទូទាំងពិភពលោក និងនៅតាមហាងលក់ទំនិញផ្សេងៗ ពោលគឺថាប័ណ្ណឥណពន្ធវីសាមានភាពងាយស្រួលជាងប័ណ្ណអេធីអឹម។

4. តើប័ណ្ណឥណពន្ធវីសា និងប័ណ្ណឥណទានវីសាមានភាពខុសគ្នាដូចម្ដេចខ្លះ?

+

ប័ណ្ណឥណពន្ធវីសា និងប័ណ្ណឥណទានវីសារបស់លោកអ្នកវាមានតួនាទីប្រើប្រាស់ដូចគ្នា ពោលគឺលោកអ្នកអាចប្រើប្រាស់ប័ណ្ណទាំងពីរនេះសម្រាប់ធ្វើការទូទាត់ការចំណាយផ្សេងៗបានដូចគ្នានៅគ្រាប់ទីកន្លែងដែលទទួលយកប័ណ្ណវីសា។ ភាពខុសគ្នារវាងប័ណ្ណឥណពន្ធវីសា និងប័ណ្ណឥណទានវីសា គឺប័ណ្ណឥណពន្ធវីសាអនុញាតឲ្យ លោកអ្នកចាត់ចែងសាច់ប្រាក់ដោយផ្ទាល់ពីគណនីសន្សំ ឬ គណនីចរន្តរបស់លោកអ្នក។ ចំណែកប័ណ្ណឥណទានវីសាវិញអនុញាតឲ្យលោកអ្នកចាត់ចែងសាច់ប្រាក់ទៅតាមចរន្តសាច់ប្រាក់របស់លោកអ្នក។

5. ទីតាំងសម្រាប់ស្នេីរប័ណ្ណឥណពន្ធវីសា ស្ថាបនា?

+

សូមអញ្ញើញទៅសាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេ។ សូមចុច  ទីនេះ ដើម្បីមើលសាខា ធនាគារ ស្ថាបនា ដែលស្ថិតនៅជិតលោកអ្នកជាងគេ។

6. តើត្រូវស្នើសុំប័ណ្ណឥណពន្ធវីសា ស្ថាបនា នៅកន្លែងណា?

+

សូមបំពេញពាក្យស្នើសុំ និងជ្រើសរើសយកប័ណ្ណឥណពន្ធវីសារបស់ធនាគារ ស្ថាបនា សម្រាប់គណនីបញ្ញើសន្សំ ឬ គណនីចរន្តថ្មី ឬ គណនីដែលមានស្រាប់។

7. តើម្ចាស់ប័ណ្ណអេធីអឹម ស្ថាបនា ដែលមានស្រាប់មានសិទ្ធិស្នើសុំប័ណ្ណឥណពន្ធវីសា ស្ថាបនា បានដែរឬទេ?

+

ម្ចាស់ប័ណ្ណអេធីអឹម ស្ថាបនា ដែលមានស្រាប់អាចដាក់ពាក្យស្នើសុំប័ណ្ណឥណពន្ធវីសាបាន។ 

8. ចុះបើគណនីចរន្ត ឬគណនីសន្សំរបស់ខ្ញុំមានហត្ថលេខីពីរនាក់ ឬច្រើននាក់ (គណនីរួម)?

+

សម្រាប់ម្ចាស់គណនីរួមគ្នាដែលមានលក្ខខណ្ឌ "នរណាម្នាក់ដើម្បីចុះហត្ថលេខាក៏បាន" តម្រូវឲ្យដាក់ពាក្យស្នើសុំប័ណ្ណឥណពន្ធវីសាដោយឡែកពីគ្នា (ដោយសមាជិកដែលបានរួមគណនី)។ ម្ចាស់ប័ណ្ណនិមួយៗទទួលបាន ការអនុញ្ញាតធ្វើឱ្យប្រតិបត្តិការជាមួយនឹងការកំណត់ចំនួននៃការចំណាយផ្សេងៗគ្នា និងតម្រូវឲ្យប្រើប្រាស់លេខសម្ងាត់ និងហត្ថលេខាផ្សេងៗគ្នាផងដែរ។ ចំណែកម្ចាស់គណនីរួមគ្នាដែលមាន "ហត្ថលេខារួមគ្នា" មិនអាចស្នើសុំប័ណ្ណឥណពន្ធវីសារបស់ធនាគារ ស្ថាបនា បានទេ។ មិនមានប័ណ្ណរងសម្រាប់ប័ណ្ណឥណពន្ធវីសារបស់ ធនាគារ ស្ថាបនា ឡើយ។

9. តើខ្ញុំអាចប្រើប្រាស់ប័ណ្ណឥណពន្ធវីសា ស្ថាបនា នៅឯណា និងដោយរបៀបណា?

+

លោកអ្នកអាចប្រើប្រាស់ប័ណ្ណឥណពន្ធវីសារបស់ធនាគារ ស្ថាបនា នៅគ្រប់ហាងលក់ទំនិញ ដែលមានស្លាក សញ្ញា VISA ដែលមានជាង ៣០លាន ទីកន្លែងនៅទូទាំងពិភពលោក។ លើសពីនេះ លោកអ្នកអាចធ្វើ ប្រតិបត្តិការតាមរយៈម៉ាស៊ីនអេធីអឹមរបស់ធនាគារ ស្ថាបនា នៅក្នុងប្រទេសកម្ពុជា ឬ ម៉ាស៊ីនអេធីអឹមទាំងឡាយ ណាដែលមានស្លាកសញ្ញា VISA Plus នៅក្នុងប្រទេស និងក្រៅប្រទេសទូទាំងពិភពលោក។

10. តើខ្ញុំអាចបន្តសុពលភាពប័ណ្ណឥណពន្ធវីសា ស្ថាបនា ដោយរបៀបណា?

+

យោងតាមកាលបរិច្ឆេទផុតកំណត់ដែលបង្ហាញនៅលើប័ណ្ណ សូមលោកអ្នកអញ្ជើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតជាងដើម្បីស្នើសុំបន្តប័ណ្ណឥណពន្ធវីសារបស់លោកអ្នក។

11. តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើប័ណ្ណរបស់ខ្ញុំបាត់ ឬត្រូវបានចោរលួច?

+

ប្រសិនបើប័ណ្ណរបស់លោកអ្នកត្រូវបានបាត់ ឬ ត្រូវចោរលួច លោកអ្នកត្រូវតែទំនាក់ទំនងភ្លាមៗទៅកាន់ផ្នែកប្រតិបត្តិទំនាក់ទំនង២៤ម៉ោងរបស់យើងតាមរយៈ +855 23/81 999 010 ដើម្បីបិទប័ណ្ណរបស់លោកអ្នក។ ហើយបន្ទាប់មក សូមលោកអ្នកអញ្ជើញទៅបំពេញទម្រង់បែបបទនៃការលុបចោល និងស្នើសុំធ្នើប័ណ្ណថ្មីនៅសាខាធនាគារ ស្ថាបនា ណាមួយដែលនៅជិតលោកអ្នកជាងគេ។

12. តើខ្ញុំអាចធ្វើដូចម្ដេចប្រសិនបើខ្ញុំចង់បិទដំណើរការប័ណ្ណរបស់ខ្ញុំជាបណ្តោះអាសន្ន?

+

ប្រសិនបើលោកអ្នកចង់ផ្អាកប័ណ្ណជាបណ្តោះអាសន្ន សូមអញ្ញើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិត លោកអ្នកជាងគេ ឬ ទំនាក់ទំនងមកកាន់ផ្នែកប្រតិបត្តិទំនាក់ទំនង24ម៉ោងរបស់យើងតាមរយៈ +855 23/81 999 010 ដើម្បីស្នើសុំផ្អាកប័ណ្ណជាបណ្តោះអាសន្ន។

13. ប្រសិនបើខ្ញុំបញ្ចូលលេខសម្ងាត់ខុស តើមានបញ្ហាអ្វីកើតឡើងដែរឬទេ?

+

ប្រសិនបើអ្នកបញ្ចូលលេខសម្ងាត់មិនត្រឹមត្រូវចំនួន៣ដង នោះប្រព័ន្ធនឹងផ្អាកប័ណ្ណរបស់អ្នកដោយស្វ័យប្រវត្តិ។ ក្នុងករណីនេះ សូមលោកអ្នកអញ្ញើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេ ឬ ទំនាក់ទំនងមកកាន់ផ្នែកប្រតិបត្តិទំនាក់ទំនង២៤ម៉ោងរបស់យើងតាមរយៈ +855 23/81 999 010 ដើម្បី ស្នើសុំដំណើការលេខសម្ងាត់ឡើងវិញ។

14. តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំភ្លេចលេខសម្ងាត់របស់ខ្ញុំ?

+

ប្រសិនបើលោកអ្នកភ្លេចលេខសម្ងាត់ សូមលោកអ្នកអញ្ញើញទៅកាន់សាខាធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេដើម្បីស្នើសុំលេខសម្ងាត់ថ្មី។

15. តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើមានប្រតិបត្តិការគិតប្រាក់ពីប័ណ្ណរបស់ខ្ញុំដែលខ្ញុំមិនបានអនុញ្ញាត?

+

សូមរាយការណ៍ភ្លាមៗទៅកាន់ផ្នែកប្រតិបត្តិទំនាក់ទំនងអតិថិជន +855 23/81 999 010 ដើម្បីទប់ស្កាតប័ណ្ណរបស់លោកអ្នកភ្លាមៗតាមតែអាចធ្វើបាន។ ប្រសិនបើប័ណ្ណរបស់លោកអ្នកត្រូវបានបាត់បង់ត្រូវបានគេលួច ឬ ប្រសិនបើប្រតិបត្តិការក្លែងបន្លំត្រូវបានធ្វើឡើងបន្ទាប់មកលោកអ្នកត្រូវទៅកាន់សាខា ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេដើម្បីបំពេញសំណុំបែបបទសេចក្តីប្រកាសអំពីជម្លោះដែលមិនមានការអនុញ្ញាត។

16. តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើគណនីរបស់ខ្ញុំត្រូវគិតកម្រៃលើស?

+

សូមធ្វើរបាយការណ៍ ឬ ជូនដំណឹងមកកាន់ធនាគារក្នុងកំឡុងពេល 50 ថ្ងៃនៃកាលបរិច្ឆេទប្រតិបត្តិការ ដើម្បីឱ្យធនាគារអាចដោះស្រាយបញ្ហារបស់លោកអ្នកបាន។

17. តើខ្ញុំត្រូវធ្វើអ្វីនៅពេលទទួលបានប័ណ្ណឥណពន្ធវីសា ស្ថាបនា របស់ខ្ញុំ?

+

សូមចុះហត្ថលេខានៅលើបន្ទះសម្រាប់ចុះហត្ថលេខានៅខាងក្រោយប័ណ្ណ។ បន្ទាប់មក សូមលោកអ្នកប្តូរលេខកូដ PIN តាមរយៈម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតកាតរបស់ធនាគារ ស្ថាបនា ក្នុងកំឡុងពេល 24 ម៉ោង។

18. តើខ្ញុំត្រូវចុះហត្ថលេខា ឬបញ្ចូលលេខសម្ងាត់ដើម្បីអនុញ្ញាតប្រតិបត្តិការរបស់ខ្ញុំដែរឬទេ?

+

ជាទូទៅ នៅពេលលោកអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធវីសាដើម្បីទិញទំនិញលោកអ្នកនឹងតម្រូវឲ្យចុះហត្ថលេខាលើវិកយបត្រដើម្បីធ្វើប្រតិបត្តិការ និងទូទាត់ការចំណាយចេញពីគណនីរបស់លោកអ្នក។ ដោយឡែក ប្រសិនបើលោកអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធវីសានៅតាមម៉ាស៊ីនអេធីអឹម លោកអ្នកនឹងតម្រូវឲ្យបញ្ចូលលេខកូដ PIN ដើម្បីធ្វើប្រតិបត្តិការ។ 



​​​​​​​

របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 (0) 23 | 81 999 010

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។