ខាងក្រោមនេះគឺជាចំណុចគន្លឹះដើម្បីការពារខ្លួនអ្នកពេលធ្វើការទូទាត់ប្រាក់តាមអុីនធឺណិត៖
- អ្នកត្រូវប្រាកដក្នុងចិត្តជាមុនសិន ថាហាងដែលអ្នកប្រុងទិញទំនិញតាមអនឡាញនោះ ជាហាងដែលមានកេរ្តិ៍ឈ្មោះយូរអង្វែង ឬអាចទុកចិត្តបាន មុនពេលបង្ហាញព័ត៌មានលម្អិតអំពីប័ណ្ណរបស់អ្នក។ ដើម្បីការពារប្រាក់របស់អ្នក យើងសូមណែនាំអ្នកឱ្យទិញទំនិញតែពីគេហទំព័រដែលមានប្រជាប្រិយភាព និងគួរឱ្យទុកចិត្តប៉ុណ្ណោះ!
- មុនពេលបញ្ចូលព័ត៌មានអំពីប័ណ្ណរបស់អ្នកនៅលើអ៊ីនធឺណិត សូមប្រាកដថាអាសយដ្ឋានចាប់ផ្តើមដោយអក្សរ (https://) ។ នេះមានន័យថាព័ត៌មានដែលអ្នកបានបញ្ចូលនោះនឹងត្រូវការពារដោយកូដសុវត្ថិភាព ហើយជនក្លែងបន្លំតាមអ៊ីនធឺណិតមិនអាចរកឃើញ។
- មិនត្រូវឆ្លើយតបទៅអ៊ីមែលដែលគេប្រាប់ឱ្យអ្នកបញ្ជាក់ទិន្នន័យអំពីប័ណ្ណ ឬឈ្មោះអ្នកប្រើប្រាស់ និងលេខសំងាត់របស់អ្នកសម្រាប់ការចុះឈ្មោះនៅលើអ៊ីនធឺណិត។
- យើងសូមណែនាំអ្នកឱ្យទិញទំនិញតាមអ៊ីនធឺណែតតាមគេហទំព័រ ដែលមានស្លាកសញ្ញា Secure Code និង 3D Secure ពីក្រុមហ៊ុន វីសា និងម៉ាស្ទ័រកាត តែប៉ុណ្ណោះ។ ប្រព័ន្ធទំនើបបំផុតទាំងនេះ ផ្តល់សុវត្ថិភាពនៅពេលបញ្ជូនទិន្នន័យ និងការទូទាត់នៅលើគេហទំព័រអ៊ីនធឺណិត។
សូមចងចាំថាធនាគារ ស្ថាបនា មិនដែលស្នើសុំលេខ និងព័ត៌មានពេញលេញអំពីប័ណ្ណ ឬលេខសម្ងាត់របស់អ្នកឡើយ។