Home

/

ប័ណ្ណឥណទានវីសា ស្ថាបនា សម្រាប់ក្រុមហ៊ុន

title-img

ប័ណ្ណឥណទានវីសា ស្ថាបនា សម្រាប់ក្រុមហ៊ុន គឺជាដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់ក្រុមហ៊ុនប្រើប្រាស់ ដើម្បីគ្រប់គ្រងការចំណាយអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ ប័ណ្ណប្រភេទនេះជាជម្រើសល្អបំផុតសម្រាប់ក្រុមហ៊ុន ដែលមានចំណាយច្រើនប្រភេទទៅលើការធ្វើដំណើរការបណ្តុះបណ្តាល វគ្គបណ្ដុះបណ្ដាល ប្រាក់ឧបត្ថម្ភបុគ្គលិក និងការទិញផ្សេងទៀតសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។ ការទូទាត់តាមប័ណ្ណគឺជាវិធីដ៏សាមញ្ញ ហើយត្រូវបានទទួលយកយ៉ាងទូលំទូលាយតាមអនឡាញ និងនៅតាមហាងលក់ ទំនិញនៅទូទាំងពិភពលោកដែលទទួលការទូទាត់តាម VISA។​​​​​​​

logo

ការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែប្រសើរ

គ្រប់គ្រង និងពិនិត្យតាមដានរាល់ការចំណាយទាំងអស់ដោយប្រសិទ្ធភាព និងកាន់តែងាយស្រួលតាមរបាយការណ៍វិក្កយបត្រចេញដោយធនាគារ ស្ថាបនា ដោយមានចំនួនកំណត់ជាមុនទៅលើការចំណាយរបស់បុគ្គលិកម្នាក់ៗ។​​​​​​​

logo

ទូទាត់ងាយស្រួលតាមអនឡាញ

ប័ណ្ណឥណទានវីសា ស្ថាបនា សម្រាប់ក្រុមហ៊ុន ជួយឱ្យបុគ្គលិករបស់អ្នកកាន់តែមានភាពងាយស្រួលក្នុងការកក់ការធ្វើដំណើរ និងទិញទំនិញតាមអនឡាញបានយ៉ាងងាយ និងដោយសុវត្ថិភាព។​​​​​​​

logo

ទទួលស្គាល់ទូទាំងពិភពលោក

ប័ណ្ណឥណទានវីសា ស្ថាបនា សម្រាប់ក្រុមហ៊ុន អាចប្រើប្រាស់បានយ៉ាងទូលំទូលាយនៅតាមហាងរាប់លាននៅទូទាំងពិភពលោកដែលទទួលការទូទាត់តាមប័ណ្ណវីសា។

ខចែង និងលក្ខខណ្ឌ

  • អ្នកដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅ (ម្ចាស់ប័ណ្ណ)
  • មានប្រតិបត្តិការអាជីវកម្មយ៉ាងតិច2ឆ្នាំ
  • ដើមទុនអប្បបរមាអាស្រ័យលើការវិភាគហិរញ្ញវត្ថុជាក់ស្តែង
  • ក្រុមហ៊ុនត្រូវតែមានប្រាក់ចំណេញ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
  • វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុន
  • អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនមានសុពលភាព
  • ឯកសារបន្ថែមប្រសិនបើមាន

កាលវិភាគទូទាត់សង

ថ្លៃសេវាប័ណ្ណ និងសេវាផ្សេងៗ

របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 (0) 23 | 81 999 010

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។