image

ការដោះស្រាយ បណ្តឹង

ការដោះស្រាយបណ្តឹង

ប្រសិនបើលោកអ្នកមានបញ្ហា ឬមិនពេញចិត្តនឹងសេវាកម្មរបស់យើងខ្ញុំ សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ៖ 
    •    បណ្ដឹងផ្ទាល់មាត់
    ប្រសិនបើសេវាកម្មរបស់យើងមិនអាចបំពេញតម្រូវការរបស់លោកអ្នកបាន សូមទាក់ទងទៅកាន់ផ្នែកប្រតិបតិ្តការទំនាក់ទំនងអតិថិជនតាមមធ្យោបាយខាងក្រោម៖
    1.    ទូរសព្ទមកលេខ៖ 023 999 010, 081 999 010
    2.    ផ្ញើសារតាមអ៊ីម៉ែល៖ customercare@sathapana.com.kh 
    3.    ជជែកតាម Facebook Messenger, Telegram, WhatsApp
    នៅក្នុងករណីភាគច្រើន បញ្ហានឹងត្រូវបានដោះស្រាយក្នុងពេលឆាប់រហ័ស តាមរយៈមធ្យោបាយទំនាក់ទំនងដូចបានបញ្ជាក់ខាងលើ។ ប្រសិនបើលោកអ្នកនៅតែមានការមិនពេញចិត្ត សូមបន្តដាក់បណ្តឹងជាលាយលក្ខណ៍អក្សរ។
    •    បណ្តឹងជាលាយលក្ខណ៍អក្សរ
    ប្រសិនបើបញ្ហារបស់លោកអ្នកមិនត្រូវបានដោះស្រាយក្រោយពីទាក់ទងជាមួយផ្នែកប្រតិបតិ្តការទំនាក់ទំនងអតិថិជន សូមដាក់បណ្តឹងជាលាយលក្ខណ៍អក្សរមកកាន់ក្រុមការងារគ្រប់គ្រងបណ្ដឹង។
លោកអ្នកអាចរកបាននូវ ទំរង់ពាក្យបណ្តឹងរបស់អតិថិជន ជាលាយលក្ខណ៍អក្សរ ដែលមាននៅគ្រប់សាខារបស់យើងខ្ញុំ ឬបំពេញ ទំរង់ពាក្យបណ្តឹងរបស់អតិថិជន និងចុច “បញ្ជូន”។
    ក្រុមការងាររបស់យើងខ្ញុំនឹងទាក់ទងទៅកាន់លោកអ្នក ដើម្បីដោះស្រាយបញ្ហាឆាប់ៗនេះ។


កំណត់ចំណាំសំខាន់ស្តីពីដោះស្រាយបណ្តឹង៖
​​​​​​​
    •    បណ្តឹងត្រូវបានដាក់ក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីរកឃើញបញ្ហា។ 
    •    បណ្តឹងផ្ទាល់មាត់ អាចដោះស្រាយក្នុងអំឡុងពេល ២ ថ្ងៃធ្វើការ ដើម្បីដោះស្រាយ ឬអាចពន្យាក្នុងពេលវេលាសមហេតុផល។ ប្រសិនបើបញ្ហានៅមិនទាន់ត្រូវបានដោះស្រាយ សូមបន្តដាក់បណ្តឹងជាលាយលក្ខណ៍អក្សរ។ 
    •    បណ្តឹងជាលាយលក្ខណ៍អក្សរ អាចដោះស្រាយក្នុងអំឡុងពេលមិនលើសពី ៣០ ថ្ងៃ ដើម្បីដោះស្រាយ ចាប់ពីទទួលបានបណ្តឹង។ ករណីដោះស្រាយមិនទាន់បាន យើងខ្ញុំនឹងជូនដំណឹងទៅលោកអ្នកស្តីពីរយៈពេលកំណត់ដដែលបន្ថែមដើម្បីដោះស្រាយបន្ត។
    •    ​​​​​​​ព័ត៌មានរបស់អ្នកនឹងត្រូវរក្សាជាការសម្ងាត់។ ​​​​​​​