Home

/

កម្មវិធី Sathapana Rewards សម្រាប់ដៃគូអាជីវកម្ម

វិធីសាស្រ្តថ្មីដើម្បីជម្រុញការរីកចម្រើនអាជីវកម្មរបស់អ្នក! ក្លាយជាដៃគូអាជីវកម្ម Sathapana Rewards ឥឡូវនេះ ដើម្បីបង្កើនការលក់របស់អ្នកយ៉ាងមានប្រសិទ្ធភាព និងបង្កើនភាពទាក់ទាញដល់អតិថិជនទាំងចាស់ និងថ្មី។ ជាមួយកម្មវិធី Sathapana Rewards អតិថិជនរបស់អ្នកអាចសន្សំបានផ្កាយ និងអាចប្រើដើម្បីទូទាត់នៅហាងរបស់អ្នកផងដែរ។ លើសពីនេះ អ្នកនឹងទទួលបានការគាំទ្រផ្នែកទីផ្សារពីធនាគារ ស្ថាបនា ដើម្បីលើកកម្ពស់អាជីវកម្មរបស់អ្នកបន្ថែមទៀត ហើយអ្នកអាចគ្រប់គ្រង និងតាមដានរាល់ប្រតិបត្តិការទូទាត់បានយ៉ាងងាយស្រួលតាមរយៈកម្មវិធីទូរស័ព្ទ Sathapana Tutort។ 

លក្ខណៈពិសេស និងអត្ថប្រយោជន៍ផ្សេងៗ

Icon image
ផ្តល់ជូនរង្វាន់ពិសេសៗ

រក្សាកំណើនអតិថិជនទាំងចាស់និងថ្មី ដោយពួកគេបន្តត្រឡប់មកវិញ ដើម្បីសន្សំផ្កាយ និងការផ្តល់ជូនពិសេសៗជាច្រើនទៀតនៅហាងរបស់អ្នក

Icon image
ផ្តល់ជូនបទពិសោធទូទាត់កាន់តែរលូន

អតិថិជនអាចទូទាត់បានយ៉ាងងាយស្រួលតាម Sathapana KHQR ជាមួយ Sathapana Mobile 
​​​​​​​

Icon image
ងាយស្រួលគ្រប់គ្រង

អាចតាមដានទិន្នន័យនៃការលក់ និងប្រតិបត្តិការផ្សេងៗ តាមកម្មវិធីទូរស័ព្ទទទួលទូទាត់បែបឌីជីថលសម្រាប់ដៃគូអាជីវកម្ម Sathapana Tutort

ចូលរួមជាដៃគូអាជីវកម្ម Sathapana Rewards ឥឡូវនេះ! ​​​​​​​​​​​​​

1.    ចុះឈ្មោះជាដៃគូអាជីវកម្ម នៅក្នុងកម្មវិធី ស្ថាបនា ទូទាត់៖ អ្នកគ្រាន់តែទាក់ទងមកក្រុមការងារផ្នែកលក់ របស់ធនាគារ ស្ថាបនា(096 617 2666)  ដើម្បីដំណើរការគណនី ស្ថាបនា ទូទាត់ ជាមួយគណនីធនាគារ ស្ថាបនា របស់អ្នក។ អ្នកអាចតម្រូវឱ្យបំពេញព័ត៌មានពេញលេញនិង មានកិច្ចព្រមព្រៀងច្បាស់លាស់។ 

2.    ទទួលទូទាត់តាមរយៈកូដ KHQR៖ អនុញ្ញាតដល់អតិថិជនរបស់អ្នកធ្វើការស្កេនតាមកូដ KHQR ពីកម្មវិធី Sathapana Mobile របស់ពួកគេដើម្បីធ្វើការទូទាត់ និងអាចសន្សំផ្កាយនៅគ្រប់ហាងដៃគូដែលចូលរួមជាមួយកម្មវិធី Sathapana Rewards។

3.    ផ្តល់ជូនការបញ្ចុះតម្លៃ៖ អ្នកត្រូវផ្តល់ការបញ្ចុះតម្លៃអប្បបរមា 2.5% គិតជាផ្កាយជូនអតិថិជន ព្រោះការធ្វើបែបនេះនឹងជួយលើកទឹកចិត្តពួកគេឱ្យបន្តត្រឡប់មកហាងរបស់អ្នកម្តងទៀតនាពេលក្រោយ។

ចូលរួមជាមួយ Sathapana Rewards ឥឡូវនេះ ដើម្បីផ្តល់ជូនអត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជនរបស់អ្នក!​​​​​​​
​​​​​​​

ប្រសិនបើអ្នកមានចម្ងល់ ឬចង់ទទួលបានព័ត៌មានបន្ថែមអំពីរបៀបក្លាយជាដៃគូអាជីវកម្ម Sathapana Rewards សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ +855 96 618 2666​​​​​​​

របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 23 999 010 | +855 81 999 010

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។