ការអភិវឌ្ឍន៍ធនធានមនុស្ស
ការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុដ៏ល្អបំផុតដល់អតិថិជនរបស់យើងអាចធ្វើទៅរួចបានលុះត្រាតែយើងមានធនធានមនុស្សដែលល្អបំផុតចូលរួមធ្វើការជាមួយយើង។ នោះហើយជាមូលហេតុដែល ធនាគារ ស្ថាបនាតែងតែរៀបចំវគ្គបណ្តុះបណ្តាលដល់បុគ្គលិកទាំងអស់ដើម្បីធ្វើឱ្យពួកគេយល់ដឹងឱ្យបានស៊ីជម្រៅអំពីមុខជំនួញធនាគារ និងដើម្បីបំពាក់បំប៉នដល់ពួកគេនូវសមត្ថភាពនិងទំនុកចិត្តគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ វគ្គបណ្ដុះ បណ្ដាលបុគ្គលិកថ្មីប្រៀបដូចជាសសរទ្រូងរបស់ធនាគារ ហើយត្រូវបានរៀបចំឡើងដោយយកចិត្តទុកដាក់ដើម្បីឱ្យបុគ្គលិកថ្មីយល់ដឹងអំពីទិដ្ឋភាពទូទៅនៃឧស្សាហកម្មធនាគារ និងអំពីក្រមសីលធម៌របស់ធនាគារស្ថាបនា ក៏ ដូចជាតួនាទីនិងទំនួលខុសត្រូវរបស់ខ្លួន។ ចំនួននិយោជិករាប់ពាន់នាក់ដែលកំពុងបម្រើការងារនៅក្នុងសាខាទូទាំងប្រទេស ជាចំនួនដ៏ច្រើនមួយដែលធ្វើឱ្យការអភិវឌ្ឍធនធានមនុស្សរបស់យើង ជាបញ្ហាដែលនឹងបន្តកើតមាន ដើម្បីធានាថាបុគ្គលិកនឹងក្លាយជាធនធាន ដែលនឹងរួមចំណែក ក្នុងការប្រកួតប្រជែង និងសមត្ថភាពរបស់ធនាគារ ក្នុងការផ្តល់សេវាផ្សេងៗដែលមានសារៈសំខាន់ ដល់អតិថិជនរបស់យើង។ ធនាគារ ស្ថាបនា ផ្តល់តម្លៃដល់បុគ្គលិករបស់ខ្លួន ដោយចាត់ទុកថាបុគ្គលិកជាធនធានដ៏មានតម្លៃហើយយើងជឿជាក់ថាបុគ្គលិកម្នាក់ៗមានកម្មសិទ្ធិបញ្ញា ដែលរួមចំណែកដល់ការប្រតិបត្តិការងារ ប្រកបដោយគុណភាពខ្ពស់។ នេះជាមូលហេតុដែលធនាគារ ស្ថាបនា បន្តជាគំរូដ៏ល្អលើការអនុវត្តលក្ខខណ្ឌការងារត្រឹមត្រូវ ដោយមិនត្រឹមតែផ្តល់ប្រាក់បៀវត្សរ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ការថែទាំសុខភាព មូលនិធិសោធននិវត្តន៍ ប្រាក់កម្ចីបុគ្គលិក សេវាធានារ៉ាប់រងលើគ្រោះថ្នាក់ក៏ដូចជាអត្ថប្រយោជន៍សុខុមាលភាពផ្សេងៗទៀតផងដែរ។
ដើម្បីបន្តធ្វើឱ្យការងាររបស់បុគ្គលិកកាន់តែប្រសើរឡើងធនាគារ ស្ថាបនា បានដាក់ចេញនូវគោលនយោបាយផ្សេងៗ ដូចជា ការគ្រប់គ្រងធនធានមនុស្សក្រមសីលធម៌ សុខភាព និងសុវត្ថិភាព។ គោលនយោបាយទាំងនេះជួយតាមដាន និងផ្ដល់គោលការណ៍ណែនាំដល់គណៈគ្រប់គ្រងក្នុងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការស្វែងរក បណ្ដុះបណ្ដាល និងប្រមូលផ្តុំនូវធនធានមនុស្ស ដែលល្អបំផុត។