Home

/

គណនីសន្សំចរន្ត

គណនីសន្សំចរន្ត គឺជាគណនីសន្សំដែលអនុញ្ញាតឱ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈការទូទាត់មូលប្បទានប័ត្រ ដោយទទួលបានអត្រាការប្រាក់ខ្ពស់។ គណនីសន្សំចរន្ត ធនាគារ ស្ថាបនា ផ្ដល់ភាពងាយស្រួលជាងមុនក្នុងការគ្រប់គ្រង និងប្រើប្រាស់សាច់ប្រាក់របស់លោកអ្នក។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

លក្ខខណ្ឌតម្រូវ

រូបវ័ន្តបុគ្គល

  • មានអាយុចាប់ពី 18ឆ្នាំឡើងទៅ
  • ឯកសារត្រូវការរួមមាន៖ 
    ក. អត្តសញ្ញាប័ណ្ណ ឬ
    ខ. លិខិតឆ្លងដែនដែលមានសុពលភាព ឬ
    គ. លិខិតបញ្ជាក់អត្តសញ្ញាណ សំបុត្រកំណើត សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ 
  • ឯកសារបញ្ជាក់មុខរបរ និងប្រភពប្រាក់ចំណូល
  • ទម្រង់ពាក្យសុំរបស់ធនាគារស្ថាបនាដែលបាន
    បំពេញរួច
  • គំរូហត្ថលេខា ឬស្នាមមេដៃរបស់អ្នក

នីតិបុគ្គល

  • វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីចេញដោយក្រសួង
    ពាណិជ្ជកម្ម
  • អនុស្សរណៈ និងលក្ខន្តិកៈ
  • អាជ្ញាបណ្ណអាជីវកម្មចេញដោយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ (ជាជម្រើស)
  • លិខិតផ្ដល់ការអនុញ្ញាតចេញដោក្រសួង ឬអាជ្ញាធរពាក់ព័ន្ធ (ជាជម្រើស)
  • សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល
  • សេចក្ដីចម្លងលិខិតឆ្លងដែន/អត្តសញ្ញាណបណ្ណរបស់អភិបាល/ហត្ថលេខីដែលមានសិទ្ធិអនុញ្ញាត
  • លិខិតផ្ទេរសិទ្ធិ / លិខិតតែងតាំង ឬផ្ដល់ការអនុញ្ញាត  (ជាជម្រើស)
  • ប៉ាតង់អាជីវកម្ម
  • ឯកសារចុះបញ្ជីផ្សេងទៀត (ប្រសិនបើមាន)

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សម្រាប់ព័ត៌មានលម្អិត សូមចុចទីនេះ

របៀបនៃការស្នើសុំ

logo

សូមអញ្ជើញមកកាន់សាខារបស់យើងខ្ញុំ

ជួបជាមួយអ្នកជំនាញរបស់យើងដែលនឹងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងណែនាំអ្នកអំពីដំណើរការពីដើមដល់ចប់។

logo

ផ្ញើអុីមែលមកយើងខ្ញុំ

សម្រាប់ព័ត៌មានបន្ថែម សូមអុីមែលមកយើងខ្ញុំតាមរយៈ customercare@sathapana.com.kh

logo

ទាក់ទងមកកាន់លេខទូរស័ព្ទទំនាក់ទំនង 24/7 របស់យើង

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមរយៈលេខទូរស័ព្ទ​​​​​​​ +855 (0) 23 | 81 999 010

logo

ទម្រង់សាកសួរតាមអនឡាញ

សូមបំពេញទម្រង់បែបបទសម្រាប់ព័ត៌មានបន្ថែមនៅទីនេះ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកឆាប់ៗតាមដែលអាចធ្វើទៅបាន។